Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជា បន្តបិទការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក រហូតដល់ដើមឆ្នាំ ២០២៥

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្ករយៈពេល ៦ ខែទៀត ដើម្បីបង្កើនផលិតកម្មសត្វចិញ្ចឹមក្នុងស្រុក និងធានាតម្លៃទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាសរួមរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មចេញផ្សាយនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ថា៖ «ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមក​ពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចេញ។ ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីផ្តើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង»

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តអនុវត្ត វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល ០៦ ខែបន្ថែមទៀត ដែលមានសុពលភាពចាប់ពី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលមានដូចជាថ្លើមជ្រូកបង្កក, ភាគបំណែកសាច់នៃគ្រឿងក្នុងបង្កកជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ព្រមានឲ្យខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកក ត្រូវប្រយ័ត្នគ្រោះទឹកជំនន់

ព័ត៌មានជាតិ២ ម៉ោង មុន

ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទឹកជំនន់​វាយប្រហារ​ចូល​ដល់​ខេត្ត​ភាគ​កណ្តាល​ថៃ​ មាន​ Ayutthaya ជាដើម​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ខេត្តឈៀងម៉ៃនិងឈៀងរ៉ៃ របស់ថៃ ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៣០ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម