ព័ត៌មានជាតិ
SMBC បង្ហាញឆន្ទៈវិនិយោគរយៈពេលវែងក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា
ធនាគារយក្សជប៉ុន Sumitomo Mitsui Banking Corporation (SMBC) បានបង្ហាញនូវផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីចាប់យកនូវរំហូរវិនិយោគដោយផ្ទាល់ពីប្រទេសជប៉ុនមកកាន់កម្ពុជា។
ការលើកឡើងនៃផែនការវិនិយោគនេះ ដោយលោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Sumitomo Mitsui Banking Corporation (SMBC) ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
លោក Katsufumi បានថ្លែងប្រាប់អំពីវឌ្ឍនភាពនៃការចូលរួមចំណែករបស់ធនាគារ SMBC ក្នុងវិស័យធនាគារនៅកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគជាមួយធនាគារ អេស៊ីលីដា និងវត្តមានការិយាល័យតំណាង SMBC នៅកម្ពុជា ដែលធ្វើប្រតិបត្តិការប្រមូលនិងស្រាវជ្រាវព័ត៌មាននានា សម្រាប់វិភាគ និងរៀបចំដាក់ចេញយុទ្ធសាស្រ្តសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច។
លោក Katsufumi បានថ្លែងបញ្ចាក់ថា៖«លោកប្តេជ្ញាចិត្តប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់ SMBC ក្នុងការរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា តាមរយៈការវិនិយោគនៅក្នុងគ្រឹះស្ថានធនាគារ និងការលើកកម្ពស់សមត្ថភាពជំនាញក្នុងវិស័យនេះ»។
លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការលើកឡើងរបស់ធនាគារ SMBC អំពីឆន្ទៈក្នុងការវិនិយោគរយៈពេលវែងនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យពិចារណាពង្រីកប្រតិបត្តិការផ្ទាល់នៅកម្ពុជាកាន់តែទូលំទូលាយ ដោយបង្កើនទំហំប្រតិបត្តិការទៅជាគ្រឹះស្ថានហិរញ្ញវត្ថុ បន្ថែមលើវត្តមានការិយាល័យតំណាងដែលកំពុងដំណើរការ ដើម្បីរួមចំណែកកាន់តែសកម្មក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។
លោកជំទាវទេសាភិបាល និងលោក Katsufumi ក៏បានលើកឡើងពីវឌ្ឍនភាពគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាលើសញ្ញាប័ណ្ណបៃតងជាដើមផងដែរ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ