Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន ស្នើគណៈកម្មាធិការស្ត្រី និងកុមារ យកចិត្តទុកដាក់ចំពោះការរំលោភសេពសន្ថវៈលើកុមារ

បានផុស

នៅ

អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានស្នើដល់គណៈកម្មាធិការស្ត្រី និងកុមារ ធ្វើការគាំទ្រសម្រាប់ការតាមដានឱ្យបានច្បាស់លាស់ ចំពោះការរំលោភសេពសន្ថវៈចំពោះកុមារ។ ការស្នើនេះធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមព្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលខេត្តកណ្តាល ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការរំលោភសេពសន្ថវៈចំពោះកុមារ ជាអំពើខុសច្បាប់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះ ជាពិសេសស្រ្តី និងកុមារី ដែលទទួលរងការរំលោភបំពានផ្លូវភេទ ជាច្រើនប្រភេទខុសៗគ្នា។ ប៉ុន្តែការរំលោភបំពានផ្លូវភេទដែលគួរឱ្យស្អប់ខ្ពើមជាងគេបំផុតនោះគឺ អំពើរំលោភសេពសន្ថវៈទៅលើស្រ្តី និងកុមារ ដែលមិនទាន់ពេញវ័យ។ ដូច្នេះដើម្បីទប់ស្កាត់ករណីខាងលើ ឱ្យទទួលមានប្រសិទ្ធិភាពខ្ពស់ លោក គួច ចំរើន បានជំរុញដល់មន្ទីរព័ត៌មានខេត្តកណ្តាល បង្កើនការផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមប្រព័ន្ធផ្សព្វផ្សាយនានា ពីការលើកកម្ពស់ការយល់ដឹង អំពីសីលធម៌សង្គម និងតម្លៃនៃសង្គម។

លើសពីនេះ កងកម្លាំងគ្រប់ប្រភេទត្រូវចាត់វិធានការបង្ការសកម្មភាពដែលកើតមានឡើង និងបង្កើនប្រសិទ្ធិភាពការអនុវត្តច្បាប់ឱ្យបានតឹងរឹង និងដាច់ខាតលើជនដែលប្រព្រឹត្ត ដោយមិនមានការលើកលែងជាដាច់ខាត។ ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់លើការ ពង្រឹងការអនុវត្តច្បាប់ ផ្តន្ទាទោសជនល្មើស បង្កើនការបង្ក្រាប និងពង្រឹងការអប់រំ សីលធម៌សង្គមឱ្យកាន់តែខ្លាំងឡើងថែមទៀត។

ចំណែក លោក នូ សាខន បានស្នើឱ្យអង្គប្រជុំ បង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេស សមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ស្តីពីគម្រោងផែនការយុទ្ធសាស្ត្រ និងថវិកាឆ្នាំ២០២៥-២០២៧ និងគម្រោងថវិការដ្ឋបាលខេត្ត ឆ្នាំ២០២៥។ ការពិនិត្យ ពិគ្រោះយោបល់ និងអនុម័តលើសេចក្តីព្រាងនៃផែនការយុទ្ធសាស្រ្តថវិកាខេត្ត។

លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញដល់មន្ទីអង្គភាពទាំងអស់ត្រូវ បន្តលើកកម្ពស់ តួនាទីភារកិច្ច ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងនោះត្រូវស្តាប់សភាពការណ៍ព័ត៌មានតាមមូលដ្ឋានដើម្បីក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។

ទន្ទឹមគ្នានោះ លោកក៏បានកោតសរសើរ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសសហការគ្នាក្នុងការបង្ក្រាប និងទប់ស្កាត់បាននូវរាល់ជនអគតិ ឬបគ្គលណាដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានយកតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ជាលេសប្រមូលផ្ដុំគា្ន ក្នុងគោបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១៨ នាទីutes មុន

បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម