Connect with us

សេដ្ឋកិច្ច

ចំណតផែកុងតឺន័រតម្លៃជាង ៣៧ លានដុល្លារ សម្ពោធឱ្យប្រើប្រាស់សម្រួលដល់ការដឹកជញ្ជូនទំនិញ

បានផុស

នៅ

ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ តម្លៃជាង ៣៧លានដុល្លារ ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី​១២ ខែកញ្ញានេះ ដើម្បីសម្រួលដល់ការផ្ទេរ និងផ្ទុកទំនិញ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណតផែកុងតឺន័របន្ថែមថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ឧសភា ២០២៣ ត្រូវបានសាងសង់ និងស្តារជម្រៅទឹកដល់ ១១, ៥ម៉ែត្រ និងការបំពាក់នូវមធ្យោបាយដឹកលើកដាក់កុងតឺន័ររួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រគែមផែ ប្រភេទ QGC ចំនួន ២គ្រឿង និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG ចំនួន ៦គ្រឿង រួមទាំងការបំពាក់សម្ភារបរិក្ខាសំខាន់ៗផ្សេងៗ ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមបានប្រមាណ ៤៥ម៉ឺន TEUs/ឆ្នាំ។

អញ្ជើញជាធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ នាខេត្តព្រះសីហនុ ថ្ងៃទី ១២ ខែ​កញ្ញា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមនេះ គឺជាសមិទ្ធផលបន្ថែមសម្រាប់វិស័យភស្តុភារកម្ម និងការដឹកជញ្ជូន។ សម្តេចបញ្ជាក់ថា៖«កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរួមចំណែកអភិវឌ្ឍប្រទេស តាមរយៈផលចំណូលអាជីវកម្ម ទទួលបានកំណើនទំនិញនិងកុងតឺន័រជារៀងរាល់ថ្ងៃ»។

សម្តេចបន្តថា ចំណតផែកុងតឺន័របន្ថែមនេះ នឹងផ្តល់ជាជម្រើសបន្ថែមសម្រាប់ជួយបំពេញនូវមុខងាររបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រដែលឆ្លងកាត់ប្រចាំឆ្នាំ។

ចំណតផែថ្មីនេះ នឹងប្រែក្លាយកំពង់ផែស្វយ័តព្រះសីហនុ ទៅជាកន្លែងផ្ទេរ ផ្ទុកទំនិញសំខាន់របស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅស្នូលនៅតំបន់ដែលអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញចេញចូលផ្ទាល់ពីកម្ពុជាទៅកំពង់ផែនានាទៅពិភពលោក។

តាមរយៈសមិទ្ធផលទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងកសាងសមត្ថភាពបន្ថែមនូវ កំពង់ផែទឹកជ្រៅកំពត និងកោះកុងបន្តទៀត សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូន។

គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុបប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះ ថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយពន្ធអាករផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម