ព័ត៌មានអន្ដរជាតិ
ផែថងថានប្រើពេល២ថ្ងៃអានឯកសារគោលនយោបាយរដ្ឋាភិបាលដល់រដ្ឋសភាថៃ
នាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រថៃ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលត្រូវជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានដឹកនាំគណៈរដ្ឋមន្ត្រីថៃថ្មីដែលទើបបង្កើតកាលថ្ងៃទី៤ខែកញ្ញានេះ ចូលអានឯកសារគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកស្រីនៅក្នុងរដ្ឋសភារយៈពេល២ថ្ងៃ។
តាមការគ្រោងទុក ការអានឯកសារគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងរដ្ឋសភានេះនឹងប្រើពេលចំនួន២ថ្ងៃ គឺនៅថ្ងៃទី១២និងទី១៣ខែកញ្ញានេះ។ ឯកសារគោលនយោបាយនោះនឹងបង្ហាញពីផែនការត្រូវធ្វើរបស់រដ្ឋាភិបាលថ្មីដែលនៅសល់ពេលត្រឹមប្រហែល៣ឆ្នាំទៀតប៉ុណ្ណោះ។
រដ្ឋាភិបាលចម្រុះថៃដែលមានគណបក្សភឿថៃជាអ្នកកាច់ចង្កូតបានចាយពេលអស់ជិត១ឆ្នាំ ដឹកនាំអតីតនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវតុលាការធម្មនុញ្ញដែលមានសមាជិក៩រូបបោះឆ្នោតដោយសំឡេងភាគច្រើនទម្លាក់ពីនាយករដ្ឋមន្ត្រីដោយសារតែការរកឃើញកំហុសក្នុងការតែងតាំងមេធាវីប្រចាំគ្រួសារលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលធ្លាប់ជាប់ពន្ធនាគារពីបទសូកប៉ាន់មន្ត្រីតុលា ជារដ្ឋមន្ត្រីមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយតុលាការធម្មនុញ្ញបានយល់ឃើញពីខ្វះសុច្ចរិតភាព។
ក្នុងចំណោមគោលនយោបាយថៃរបស់រដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ គឺការដាក់ចេញយុទ្ធសាស្រ្ត ផ្តល់ប្រាក់១០០០០បាត (ប្រហែល៣០០ដុល្លារ) ដល់ប្រជាជនថៃប្រមាណជាង១៤លាននាក់។
ផ្អែកតាមខ្លឹមសារនៃឯកសារគោលនយោបាយដែលផ្សព្វផ្សាយដោយសារព័ត៌មានថៃនិងភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើន លក្ខខណ្ឌដែលអាចទទួលលុយ១០០០០បាតនោះបាន គឺប្រជាជនថៃដែលគ្រប់អាយុ១៦ឆ្នាំ គិតត្រឹមថ្ងៃទី៣០ខែកញ្ញានេះ។ អ្នកទទួលបានប្រាក់តាមកាបូបប្រាក់ឌីជីថល (digital wallets) ក៏ជាអ្នកដែលគ្មានប្រាក់លើស៥០ម៉ឺនបាតក្នុងគណនីធនាគាររបស់គេដែរ ហើយ ពួកគេមិនរកចំណូលបានលើស៨៤ម៉ឺនបាតក្នុងឆ្នាំ២០២៣។
ទោះបីជារដ្ឋាភិបាលថ្មីនេះចេញជារូបរាងក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃក៏ប្រឈមបញ្ហាផ្លូវច្បាប់ជាច្រើនដែលប្តឹងដោយអ្នកនយោបាយមកពីគណបក្សជំទាស់ Pralang Pracharath ដែលលោកស្រី ផែថងថាន បានរុញច្រានចេញពីរដ្ឋាភិាលចម្រុះ។
រដ្ឋាភិបាលចម្រុះនេះក៏រងបណ្តឹងរំលាយចោល មិនត្រឹមតែពីគណបក្សជំទាស់ប៉ុណ្ណោះទេ ថែមទាំងពីសកម្មជនក្រៅរដ្ឋាភិបាល និងអ្នកតវ៉ាប្រឆាំងក្រុមគ្រួសារលោកថាក់ស៊ីន ដែលវិលទៅកាន់អំណាចនយោបាយថៃវិញ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាមជួបគ្រោះផ្ទួនៗ ព្យុះទីហ្វុងផងនិងរញ្ជួយដីផង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ព្រមានឲ្យខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកក ត្រូវប្រយ័ត្នគ្រោះទឹកជំនន់