Connect with us

KPT+

ការយល់ខុសរបស់មនុស្សចាស់ ចំពោះកុមារ

បានផុស

នៅ

គេបានចាត់ទុកកុមារប្រៀបដូចក្រណាត់ស ដែលងាយជាប់ប្រឡាក់ពណ៌។ ក្រណាត់សនោះនឹងប្រែជាមានតម្លៃបើគេគូសវាសនូវគំនូរដ៏វិចិត្រ ប៉ុន្តែបើក្រណាត់សនោះប្រឡាក់ដោយពណ៌កខ្វក់ នោះបើឱ្យយកជាក្រណាត់ជូតជើង ក៏គេមិនប្រើផង។ ដឹងថា កុមារងាយរងទទួលរងឥទ្ធិពលនានាក្នុងមជ្ឈដ្ឋានរស់នៅរបស់កុមារបែបនេះហើយ នៅតែមនុស្សចាស់មួយចំនួនប្រព្រឹត្តិខុសចំពោះកុមារដោយសារការយល់ខុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យិន សុភាព ជានាយក និងជាស្ថាបនិក សាលារៀនគ្រូយើង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា មនុស្សធំ មនុស្សចាស់ទាំងអស់គួរតែដាស់តឿនខ្លួនឯង ខណៈលោកបានសង្កេតឃើញថា ​យើង​តែងតែ​យល់ខុស ដោយសារតែគិតថា កូនក្មេងនៅតូច ឯទម្លាប់របស់មនុស្សចាស់​​តែងតែប្រយ័ត្នជាមួយអ្នកមានឋានៈខ្ពស់ជាងខ្លួន ជាមួយអ្នកមានអាយុ ភាពចាស់ទុំជាងខ្លួន ប៉ុន្តែអត់សូវប្រយ័ត្នជាមួយអ្នកមានឋានៈតូចជាងខ្លួន ឬអ្នកមានអាយុតិចជាងខ្លួន។

លោក យិន សុភាព មានប្រសាន៍បន្តថា៖ “យើងគិតថា យើងធ្វើទៅ អ្នកនោះជាកូនយើង ក្មួយ​យើង អ្នកតូចៗជាងយើងទាំងអស់ហ្នឹងប្រាកដជាមិនចាប់ទោសអូសដំណើរយើងទេ ព្រោះយើងធំ យើងមានអំណាចជាងគេ។ ប៉ុន្តែបើយើងធ្វើជាមួយនឹងអ្នកធំជាងយើង ចាស់ទុំជាងយើង យើងខិតខំប្រិតប្រៀងណាស់ ព្រោះយើងខ្លាចគាត់ចាប់ទោសអូសដំណើរយើងជាដើម។ ដល់តែក្មេងតូចៗ គ្នាម៉េចហ៊ានស្ដីឱ្យយើង ឬអ្នកមានឋានៈតូច គ្នាមិនហ៊ានស្ដីឱ្យយើងទេ។ ចំណុចហ្នឹងដែលយើងទាំងអស់គ្នាត្រូវរម្លឹកខ្លួនឯងថា ការគិតបែបនេះ ការប្រព្រឹត្តបែបនេះជារឿងដែលមិនត្រឹមត្រូវទេ ធាតុពិតមែនទែន នៅជុំវិញខ្លួនយើងនេះគឺយើងត្រូវប្រយ័ត្នគ្រប់ជំហាន ហើយដែលយើងត្រូវប្រយ័ត្នជាងគេ គឺប្រយ័ត្នចំពោះក្មេងៗ ជាពិសេសយើងជាមនុស្សធំ យើងជាមេគេហ្នឹង ត្រូវ​ប្រយ័ត្នចំពោះកូនៗយើង ចំពោះអ្នកដែលមានវ័យក្មេងជាងយើង និងចំពោះកូនចៅរបស់យើង។

លោក យិន សុភាព មានប្រសាសន៍បន្ថែមថា យើងត្រូវប្រព្រឹត្តជាគំរូ ដោយសារជាធម្មតារបស់មនុស្ស ជាពិសេសក្មេង គឺ រៀនពីទង្វើរបស់មនុស្សធំជាងពីការអប់រំទូន្មានរបស់មនុស្សធំ។ យើងចង់អប់រំទូន្មានគេច្រើនប៉ុណ្ណា​ក៏ដោយ ពាក្យសម្ដីដែលយើងអប់រំទូន្មាន និងអត្ថន័យនៅក្នុងពាក្យសម្ដីដែលយើងនិយាយទៅ គេស្ដាប់បានតិចណាស់ ហើយរិតតែចង់ចាំតិចជាងហ្នឹងទៅទៀត។ ប៉ុន្តែរបៀបដែលយើងពន្យល់ របៀបដែលយើងនិយាយ របៀបដែលយើងអប់រំគាត់ គឺគាត់រៀនពីហ្នឹងបានច្រើនជាង។

លោក យិន សុភាព បញ្ជាក់ថា៖ “ឧបមាថា បើយើងជេរគាត់ យើងស្ដីឱ្យគាត់ ឧទាហរណ៍ស្ដីឱ្យគាត់ថា៖ “អ្ហែងក្បាលកញ្ចាស់ប៉ុណ្ណឹងហើយ អ្ហែងត្រូវតែចេះគិត អ្ហែងត្រូវតែខំរៀន អ្ហែងត្រូវដឹងថាម៉ែឪអ្ហែងលំបាកប៉ុណ្ណា…” យើងគិតថាធ្វើបែបហ្នឹងទៅគាត់នឹងភ្ញាក់រឭក ប៉ុន្តែសម្ដីទាំងអស់ហ្នឹងអាច​ថាលឺមួយភ្លែតចុះ ក្រោយមកគាត់ភ្លេចបាត់ ប៉ុន្តែរបៀបយើងស្ដីឱ្យហ្នឹង គាត់ចាប់បានហើយរបៀបហ្នឹងនឹងជាប់ក្នុងខ្លួន ហើយថ្ងៃណាមួយ គាត់នឹងដាក់ទាំងៗអ៊ីចឹងមកឱ្យ​យើង​វិញ”។

លោក យិន សុភាព លើកឡើងថា ដូចនេះបានជាពេលខ្លះយើងឃើញ បទពិសោធញាតិមិត្តជិត​ខាងមួយចំនួន ពេលដែលកាលពីនៅក្មេង ឪពុកម្ដាយតែងតែស្ដីឱ្យ ប្រព្រឹត្តិអាក្រក់ដាក់កូន ដល់ពេលចាស់ទៅ កូនៗនឹងប្រព្រឹត្តិបែបហ្នឹងដាក់គាត់វិញ ដោយសារឆ្លងបែបហ្នឹង។ ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ត្រូវតែប្រយ័ត្នខ្លួនឯងថា អ្វីដែលយើងធ្វើ កូនៗយើង ក្មេងៗ និងកូនចៅយើងរៀនពីយើងច្រើនជាងអ្វីដែលយើងបាននិយាយ ឬស្ដីឱ្យ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម