ព័ត៌មានអន្ដរជាតិ
បាងកកប៉ុស្តិ៍៖ កសិករថៃកំពុងត្រូវប៉ាន់លើជំនួញចេកអំបូង
កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយកាលពីពេលថ្មីៗនេះថា កសិករថៃដាំចេកអំបូងកំពុងត្រូវប៉ាន់លើទីផ្សារចេកប្រភេទនេះ ដោយសារតែតម្រូវការកើនឡើង ហើយតម្លៃនៅតែបន្តខ្ពស់ដដែល ខណៈការប្រមូលផលបានថយចុះក្ដី។
ប្រធានក្រុមសុវត្ថិភាពចេកអំបូង និងផ្លែឈើនៅស្រុក Bang Kaew ក្នុងខេត្ត Phathalung លោក Somchai Nunual បាននិយាយថា ស្លាកតម្លៃលើពូជចេកនេះ បានកើនឡើងទ្វេដងពីប្រហែល ១៥ បាត/គីឡូក្រាម ដល់ ៣០ បាត/គីឡូក្រាម។
ការឡើងថ្លៃនេះ កើតចេញពីការពេញនិយមចេកប្រភេទនេះ ខណៈកង្វះភ្លៀងធ្លាក់ចាប់តាំងពីឆមាសទី២នៃឆ្នាំមុន បានកាត់បន្ថយការផ្គត់ផ្គង់ចេកទៅកាន់ទីផ្សារ។ លោក Somchai បន្តថា កសិករដាំចេកអំបូងក្នុងសហគមន៍ បានឃើញពីកំណើនប្រាក់ចំណូល ១០០ ភាគរយ។
បើតាមការព្យាកររបស់លោក Somchai ការត្រូវប៉ាន់ចេកអំបូងនឹងបន្តទៀត ដោយសារកសិករផ្សេងទៀតមានភាពយឺតយ៉ាវក្នុងការប្តូរមកដាំចេក។ ការមើលឃើញរបស់លោក គឺស្របតាមការព្យាករណ៍ដែលបានចេញផ្សាយកាលពីខែមេសា របស់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ចំណុះឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម និងសហករណ៍ថៃ។
កន្លងមក ក្រសួងកសិកម្មបានព្យាករថា ការប្រមូលផលចេកអំបូងរបស់ថៃនៅឆ្នាំនេះ នឹងមានត្រឹមតែ ៣២ ០០០ តោនប៉ុណ្ណោះ ពោលគឺធ្លាក់ចុះជាគំហុកពី ១២០ ០០០ តោន កាលពីឆ្នាំមុន។ យ៉ាងណាមិញ ក្រសួងបានឱ្យដឹងថា តម្លៃចេកបានកើនឡើងពី ២៤៣ បាត/ចេក ១០០ ផ្លែ នៅឆ្នាំ ២០២១ ដល់ ២៧៨ បាត កាលពីឆ្នាំមុន ហើយរំពឹងថានឹងដល់ ២៩៣ បាត/ចេក ១០០ ផ្លែ ឆ្នាំនេះ។
បើតាមបាងកកប៉ុស្តិ៍ ចេកអំបូងជាផ្លែឈើមួយក្នុងចំណោមផ្លែឈើសំខាន់ៗ ដែលថៃនាំចេញទៅប្រទេសផ្សេងទៀត ដោយ ៨០ ភាគរយ នាំទៅប្រទេសជប៉ុន និងសល់ជាច្រើនទៀតនាំទៅចិន និងកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១៣ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់