ព័ត៌មានជាតិ
មន្ត្រី៖ ឥទ្ធិពលព្យុះទីហ្វុង យ៉ាកជី មិនប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា
ព្យុះទីហ្វុងយ៉ាកជីបានអស់ឥទ្ធិពលទៅវិញហើយ បន្ទាប់ពីបានវាយប្រហារទៅលើកោះហៃណាន ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ និងប្រទេសវៀតណាម។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា ដំណើរគន្លងរបស់ព្យុះយ៉ាកជីនៅឆ្ងាយពីកម្ពុជា គឺវាដើរនៅភាគខាងជើង។
កន្លងមកកម្ពុជាមានភ្លៀងធ្លាក់ខ្លះ ប៉ុន្តែក្នុងបរិមាណមិនច្រើនទេ ខណៈរលកសមុទ្រខ្ពស់ និងមានភ្លៀងនៅតំបន់ឆ្នេរ។
លោក ចាន់ យុត្ថា ប្រាប់ថា៖ «ទឹកទន្លេមេគង្គនៅប្រទេសឡាវបានកើនឡើងលើសពីចំណុចប្រកាសឱ្យប្រុងប្រយ័ត្ន ប៉ុន្តែទម្រាំមកដល់យើងត្រូវការពេល ១០-១៥ ថ្ងៃ មិនមែនមានន័យថា យើងមិនប៉ះពាល់សោះទេ យើងប៉ះពាល់តិចតូច ហើយដោយប្រយោល»។

លោក ចាន់ យុត្ថា បន្ថែមថា ឥទ្ធិពលរបស់វាគ្រាន់តែធ្វើឱ្យទឹកទន្លេងើបឡើងតិចតូច ប៉ុន្តែឥឡូវទឹកទន្លេយើងក៏នៅទាប ឧទាហរណ៍ នៅទន្លេបាសាក់-ចតុមុខ កម្ពស់ទឹកក្នុងរង្វង់ ៧ ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ។
ទោះជាយ៉ាងណា លោក ចាន់ យុត្ថា បានបញ្ជាក់ថា កម្ពុជាក៏បានត្រៀមខ្លួនដែរ ដោយសារតែប្រទេសនៅក្នុងតំបន់រួមទាំងកម្ពុជា នឹងបន្តទទួលរងនូវបាតុភូតឡានីញ៉ា។
លោក ចាន់ យុត្ថា បន្ថែម៖ «ឆ្នាំនេះ កម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ ទទួលរងនូវឥទ្ធិពលបាតុភូតឡានីញ៉ា យើងឃើញជុំវិញយើង មានច្រើនលើកមកហើយ ចាប់តាំងពីហ្វីលីពីន បន្ទាប់មកថៃ និងវៀតណាម ហើយយើងក៏មានការត្រៀមលក្ខណៈដែរ ទោះបីថា ពេលនេះ យើងមិនទាន់អី ប៉ុន្តែស្ថានភាពអាកាសធាតុមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ក្រសួងក៏ត្រូវត្រៀមលក្ខណៈ ទាំងស្ថានភាពទឹកទន្លេ និងជំនន់ទឹកភ្លៀង»៕

អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ