ព័ត៌មានជាតិ
អាល្លឺម៉ង់ចង់វិនិយោគលើថាមពលជីវម៉ាស និងឥណទានកាបូននៅកម្ពុជា
លោក Martin Herma អ្នកអភិវឌ្ឍន៍គម្រោងនៃអង្គការ Atmosfair មានបំណងក្នុងការស្វែងរកដៃគូក្នុងស្រុកដើម្បីសហការវិនិយោគលើគម្រោងថាមពលជីវម៉ាស និងការទាញយកឥណទានកាបូនដើម្បីផ្គត់ផ្គង់ដល់សហគ្រាសរបស់អាល្លឺម៉ង់។
ការលើកឡើងរបស់លោក Martin ធ្វើឡើងក្នុងជំនួបជាមួយលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៅព្រឹកថ្ងៃទី១២ ខែកញ្ញានៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
Atmosfair បានថ្លែងបញ្ជាក់អំពីគោលបំណងរបស់ខ្លួនក្នុងការស្វែងរកដៃគូក្នុងស្រុកដើម្បីសហការវិនិយោគលើគម្រោងថាមពលជីវម៉ាសសំដៅចូលរួមចំណែកដល់ការបង្កើនបរិមាណនៃថាមពលបៃតងនៅក្នុងស្រុក, តំបន់, និងសកល។
ជាមួយគ្នានេះ សមភាគីក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីសក្តានុពលនៃឥណទានកាបូននៅកម្ពុជាដែលអាចមានលទ្ធភាពផ្គត់ផ្គង់ជូនសហគ្រាសអាល្លឺម៉ង់ ហើយបានបង្ហាញជំនឿចិត្តថានឹងមានឱកាសក្នុងការសហការជាមួយភាគីពាក់ព័ន្ធលើកិច្ចការនេះនាពេលអនាគត។
លោក សួន សុផល បានថ្លែងអំណរគុណចំពោះសមភាគីដែលបានអញ្ជើញមកកម្ពុជាដោយផ្ទាល់ដើម្បីពិនិត្យ និងស្វែងយល់អំពីកិច្ចការថាមពលបៃតងនៅកម្ពុជា។
លោកបានគូសបញ្ជាក់ថា៖បច្ចុប្បន្នភាពថ្មីនៃរបបវិនិយោគពាក់ព័ន្ធនឹងថាមពលបៃតងដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកក៏បានលើកទឹកចិត្តសមភាគីឱ្យបន្តជួបពិភាក្សាឱ្យបានស៊ីជម្រៅជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់បម្រើជាមូលដ្ឋានដល់ការសម្រេចចិត្ត។
កម្ពុជាបានដាក់ជូននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសភាគីនៃអនុសញ្ញា UNFCCC ចំនួន ៤៩ ដែលបានដាក់ជូននូវយុទ្ធសាស្រ្តនេះទៅកាន់លេខាធិការដ្ឋានអនុសញ្ញា UNFCCC គិតត្រឹមពេលបច្ចុប្បន្ន ហើយជាប្រទេសអភិវឌ្ឍន៍តិចតួចទីពីរដែលបានដាក់ជូនយុទ្ធសាស្ត្រនេះដោយកំណត់ គោលដៅច្បាស់លាស់សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។ ប្រការនេះបញ្ជាក់អំពីសក្ខីភាពមួយថ្មីទៀតលើការប្តេជ្ញាចិត្តដ៏រឹងមាំ សង្គតិភាព និងមានឆន្ទៈនយោបាយខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា