កីឡា
Man Utd ខាតបង់ប្រាក់ជាង១៤៧លានដុល្លារកាលពីឆ្នាំមុន
ក្លិបបិសាចក្រហម Manchester United ទទូចបានថា ខ្លួនមិនបានបំពានច្បាប់ FFP ឬ PSR ឡើយ បន្ទាប់ពីបានប្រកាសពីការខាតបង់ប្រាក់ចំណូលប្រមាណ១១៣.២លានផោន (ប្រមាណ១៤៧លានដុល្លារអាមេរិក) កាលពីរដូវកាលមុន។
Man Utd បានចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនកាលពីរដូវកាលមុនត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ថា ក្លិបបានខាតបង់យ៉ាងច្រើន។ ពួកគេបានខាតបង់ចំនួន ២៨.៧លានផោនក្នុងឆ្នាំ២០២២-២៣ និង ខាតបង់ទឹកប្រាក់ចំនួន១១៥.៥លានផោនក្នុងឆ្នាំ២០២១-២២ ហើយក្នុងឆ្នាំ២០២៣-២៤ ចំនួន១១៣.២លានផោន។ តួលេខចុងក្រោយរបស់ពួកគេបានខាតបង់សរុបក្នុងរយៈពេល៥ឆ្នាំចុងក្រោយគឺជាង៣៧០លានផោន (ប្រមាណ៤៨២លានដុល្លារអាមេរិក)។
ក្លិប Man Utd មិនត្រូវបានគេរំពឹងថា នឹងបំពានលើច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ទេ (FFP ឬ PSR) ពីព្រោះការចំណាយទាំងអស់មិនខុសពីការគណនារបស់ពួកគេទេ។ កាលពីខែកក្កដា ក្លិបបានកាត់បន្ថយបុគ្គលិកចំនួន២៥០ជាផ្នែកមួយនៃការប្តេជ្ញាចិត្តកាត់បន្ថយលើការចំណាយ។ ក្លិបបាននិយាយថា ពួកគេរំពឹងថានឹងសន្សំបានចន្លោះពី៣០ទៅ៣៥លានផោនក្នុងរយៈពេល២ឆ្នាំចាប់ពីឆ្នាំ២០២៥។
រដូវកាលឆ្នាំ២០២៤-២៥ ក្លិប Man Utd បានចុះហត្ថលេខាលើកីឡាករ៥នាក់នៅរដូវក្តៅនេះរួមមានកីឡាករ Manuel Ugarte, Joshua Zirkzee, Leny Yoro, Matthijs de Ligt និង Noussair Mazraoui៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា