Connect with us

ព័ត៌មានជាតិ

ផ្លូវបេតុងមួយខ្សែ ក្នុងភូមិតាឡី សង្កាត់ដង្កោ ស្ថាបនារួចរាល់ហើយ

បានផុស

នៅ

ផ្លូវ​បេតុង​ចាស់​វស្សា​មួយ​ខ្សែ ដែល​ទ្រុឌទ្រោម​ជា​យូរ​មក​ហើយ ពេលនេះ​ប្រែក្លាយ​ជា​ផ្លូវ​បេតុង​ថ្មីសន្លាង ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ធ្វើ​ដំណើរ និង​ប្រកប​ជា​អាជីវកម្ម​ផ្សេង បាន​ស្ថាបនា​រួចរាល់​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ ញ៉ាវ ប្រធាន​សាធារណការ​ខណ្ឌ​ដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​ឃើញ​ថា​ផ្លូវ​បេតុង​ចាស់​វស្សា​មួយ​ខ្សែ​ស្ថិត​ក្នុង​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ មាន​ការ​ទ្រុឌទ្រោម ជង្ហុក​ច្រើន សម្បុក​មាន់ ពិបាក​ដល់​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់ ក៏ដូចជា​ប្រកប​របរ​ផ្សេងៗ ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ កម្លាំង​ជំនាញ​ពាក់ព័ន្ធ ក៏​ចុះ​ពិនិត្យ​ជាក់ស្ដែង និង​បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ កាយ​ដាក់​ប្រព័ន្ធ​លូ ស្ថាបនា​ផ្លូវ​ខាង​លើ​ប្រែក្លាយ​ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក ទុក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ប្រកប​របរ​ផ្សេងៗ។

លោក សំ ញ៉ាវ បន្ត​ថា ការ​ស្ថាបនា​ផ្លូវ​បេតុង​ខាង​លើ​នេះ មាន​ប្រវែង ៨៤៦ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ប្រើប្រាស់​ថវិកា​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពេលនេះ​ការ​ស្ថាបនា​រួចរាល់​ហើយ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម