Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំគាំទ្រ សាលាសហការ និងសាលាស្តង់ដាមធ្យមសិក្សា របស់គរុនិស្សិតកម្រិតឧត្តម

បានផុស

នៅ

បណ្ឌិត ឌី ខាំបូលី ប្រធានគណៈកម្មាធិការកំណែទម្រង់ នៃវិទ្យាស្ថានជាតិអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា បានចូលលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី “ការចុះគាំទ្រសាលាសហការ និងសាលាអនុវត្តលើការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូ របស់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២)” នៅវិទ្យាស្ថានជាតិអប់រំ។ កិច្ចប្រជុំនេះមានគោលបំណង ផ្សព្វផ្សាយពី សមាសភាព ផែនការ និងយន្តការ នៃការចុះគាំទ្រសាលាសហការ និងសាលាអនុវត្តលើការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូ របស់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) លើស្តង់ដាទី២ នៅតាមវិទ្យាល័យសហការនានាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត ឌី ខាំបូលី បានបង្ហាញអំពីសារបាន សារៈសំខាន់ និងហេតុផល ដែលតម្រូវឱ្យគរុនិស្សិត (បរិញ្ញាបត្រ+២) នៃវិទ្យាស្ថានជាតិអប់រំ ចុះគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូ ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា។

បណ្ឌិតប្រធានអង្គប្រជុំ បានផ្តល់វេទិកាពិភាក្សា និងសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖ ១. សាលារៀនត្រូវរៀបចំលិខិតបង្គាប់ការដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនតាមវិទ្យាល័យនីមួយៗសម្រាប់អនុវត្តស្តង់ដាសាលារៀនគំរូ ២. ក្រុមការងារត្រូវពិនិត្យបណ្ណព័ត៌មានសាលារៀន (School profile) ស្វ័យវាយតម្លៃ និងការវាយតម្លៃរបស់នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ៣. រៀបចំទិន្នន័យពិន្ទុដើមគ្រា ៤. ធ្វើផែនការបង្រៀន ១ឆ្នាំ ៣ខែ និងធ្វើផែនការរៀនរបស់សិស្ស ៥. គ្រូបង្រៀន និងគរុនិស្សិតត្រូវរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មការងារ ៦. អនុវត្តតេស្តស្តង់ដា ៧. បង្វឹកនៅនឹងកន្លែង ឬតាមប្រព័ន្ធអនឡាញលើឯកទេស វិធីសាស្រ្តបង្រៀន ការធ្វើពិសោធន៍វិទ្យាសាស្រ្ត ការអប់រំស្ទែមការងារគម្រោង ការអនុវត្តសកម្មភាពក្រៅម៉ោងសិក្សា ក្លិបសិក្សា កិច្ចការគម្រោង និងការតាំងពិព័រណ៍វិទ្យាសាស្រ្ត ៨. បំប៉នសិស្សខ្សោយ និងសិស្សពូកែ ៩. រៀបចំថ្នាក់និទស្សន៍តាមមុខវិជ្ជា និង ១០. ធ្វើរបាយការសមិទ្ធកម្មជាប្រចាំ។

ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដោតយកចិត្តទុកដាក់យ៉ាងខ្លាំងលើគុណភាព នៃការបណ្ដុះបណ្ដាលគ្រូបង្រៀន និងការផ្សារភ្ជាប់ការបណ្ដុះបណ្ដាលជាមួយនឹងការអនុវត្តស្តង់ដាសាលារៀនគំរូនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅទូទាំងប្រទេស ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ ជាពិសេសលទ្ធផលសិក្សារបស់សិស្ស។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២៤ ដោយមានការចូលរួមពី មន្ទីរអប់រំ យុវជន និងកីឡា និងការិយាល័យមធ្យមសិក្សាចំណេះទូទៅ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងខេត្តកណ្តាល គណៈគ្រប់គ្រង បុគ្គលិកអប់រំ និងគ្រូបង្រៀន នៃវិទ្យាល័យចំនួន១៣ ក្នុងរាជធានីភ្នំពេញ និងចំនួន១ ក្នុងខេត្តកណ្តាល គណៈគ្រប់គ្រង បុគ្គលិកអប់រំ និងគ្រូទ្ទេស នៃវិទ្យាស្ថានជាតិអប់រំ សរុបចំនួន ១៥០រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៩ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៩ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម