Connect with us

KPT+

ជីវិតមនុស្សរស់បានតែម្តង ប៉ុន្តែប្រសិនបើធ្វើត្រូវ ម្តងប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ

បានផុស

នៅ

ជីវិតមនុស្ស​យើង អាចមានការលំបាកនៅតំណាក់កាលខ្លះ អ្នកណាក៏ជៀសមិនរួចដូចគ្នា ពិសេសពេល​ដែលលទ្ធផល គោលដៅនិងក្តីសុបិន្តមិនទាន់ចេញជារូបរាង មិនទាន់បានដូចបំណង។

ជាបណ្តោះអាសន្តមនុស្ស​យើងកើតទុក្ខនិង​បាក់ទឹកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មានអ្វីដែលគួរឱ្យញញើតជាង ត្រូវ​គេនិយាយ​ឬធ្លាក់នៅក្នុងបញ្ហាជាមួយអ្នកដទៃទេ ព្រោះយើងកំពុងរស់ក្នុងសង្គម​ដែលពេញដោយមនុស្ស​។ ពេលខ្លះ យើងបានធ្វើឱ្យខ្លួនឯងឈឺចាប់ព្រោះ​មិនអាចផ្គាប់ចិត្ត​ខ្លួនឯង​ដែលចង់ឱ្យអ្នកដទៃសរសើរ​ឬឱ្យតម្លៃខ្ពស់។

ហេតុអ្វី?

ហេតុអ្វី​យើងចាំបាច់ឱ្យគេទាំងនោះមកឱ្យពិន្ទុទើបយើង​មាន​សុភមង្គលបាន?

ប្រឈមមុខនឹងបញ្ហា មនុស្ស​ខ្លះដោះស្រាយ ដោយ​និយាយនិងឈានរកដំណោះស្រាយ តែអ្នកខ្លះគេចវេស ។ មិនថាដោះឬមិនគេច យើងនៅតែជួបវាជាជានិច្ច ម្ល៉ោះហើយ ដោះស្រាយបញ្ហា​គឺជាសកម្មភាពធម្មតានៃជីវិតមនុស្ស។

កុំនិយាយឱ្យសោះថា​ឃើញតែយើងដែលកើតមកមានបញ្ហា ។ យើងមិនដឹងពីអ្នកដទៃទេ កុំប្រៀបធៀប។

ចូរចេះរីករាយនឹងជីវិតពីព្រោះជីវិត​សប្បាយឬទុក្ខ ជាការសម្រេចចិត្ត​របស់យើង​បើយើងសប្បាយចិត្ត បាយជាមួយ​សៀងក៏មិនថ្វី បើមិនសប្បាយចិត្ត​ សាច់ក្ងានឋានសួគ៌ក៏លេបមិនចូលដែរ។

ត្រឡប់មកវិញ កុំគិតថា ភាពឡូយឆាយ បង្អួត សម្ភារៈ និង​ការជប់លៀងឥតឈប់ឈរ ការរីករាយនានា នឹងនាំឱ្យមានការស្កប់ស្កល់។ ទីបំផុតនឹងធ្វើឱ្យមនុស្ស​ធុញ ហើយចង់ធ្វើឱ្យអ្វីៗឱ្យតម្លៃខ្លះ ជាជាងកើតមកស្លាប់ទៅវិញឥតការ។

មនុស្សជោគជ័យ​តែងតែចេះស្វែងរកតុល្យភាពឱ្យជីវិត គេសប្បាយនឹងធ្វើការ ជួយអ្នកដទៃ កាត់បន្ថយទំនាស់ និងរក្សាភពផែនដី ដែលជាការ​រស់នៅក្នុងជីវិតមួយយ៉ាងពេញលេញ ស្លាប់មិនស្តាយក្រោយ​។

ចង់ធ្វើដូច្នេះបាន ចូរ​បន្ត​បង្កើតមិត្តល្អ។ ចៀសវាងអាហារមិនល្អ និង​ជំពូកមនុស្សអវិជ្ជមាន។ បន្តអភិវឌ្ឍខ្លួនឱ្យទៅជាមនុស្សម្នាក់កាន់តែមាន​តម្លៃ នៅពេលអ្នកកាន់តែចាស់ឡើង ជាទីគោរពនៃពួកមនុស្ស​ក្មេងៗ ជាជាងទៅធ្វើបាបរារាំងពួកគេ។

រៀននិងចែករំលែកចំណេះដឹង បានច្រើនកាលណា​ពេលនោះ​នឹង​មាន​អារម្មណ៍ថាស្កប់ស្កល់ចំពោះជីវិត។ រស់តែម្តង​ក៏គ្រប់គ្រាន់៕

ប្រែសម្រួល៖ តុងឡុង

ចុចអាន៖ ជីវិតមនុស្ស ចង់ចម្រុះពណ៌ដូចឥន្ធនូ គប្បីរៀនដើរកាត់ភ្លៀងផ្គរជាមួយ​៨ចំណុចនេះ

ចុចអាន៖ ៦ យ៉ាងដ៏សំខាន់ដែលបរាជ័យបង្រៀនយើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៩ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម