Connect with us

ជីវិតកម្សាន្ដ

ម៉េង កែវពេជ្ជតា ហួសចិត្ត ក្រោយមានអ្នកមួយចំនួន យកសំឡេងទ្រខ្មែរមកចំអន់លេងសើច និងស្នើបញ្ឈប់ទង្វើនេះ

បានផុស

នៅ

ជាថ្មីម្តងទៀតតារាចម្រៀងសំឡេងពិរោះរណ្តុំចិត្ត អ្នកនាង ម៉េង កែវពេជ្ជតា បង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំងបន្ទាប់ពីឃើញមានបុគ្គលមួយចំនួន នាំគ្នាលើកយកសំឡេងទ្រមកចំអកលេងសេីច និងបន្ទាបបន្ថោកតម្លៃទ្រ ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពូលតារាចម្រៀងជើងចាស់រូបនេះ បានរៀបរាប់ដោយសោក​ស្តាយ និងបង្ហាញក្តីឈឺចាប់ខ្លាំង បន្ទាប់ពីមានអ្នកដកស្រង់ឈុតមួយ នៃវីដេអូរឿងខ្មែរ ដោយនិយាយថា “ថ្លង់សំឡេងទ្រ​ រកដេកពួនមិនបាន​” ហើយត្រូវបានអ្នកមួយចំនួន បញ្ចេញមតិ និងចែករំលែកបែបចំអកលេងសើចលើបណ្តាញទំនាក់ទំនងសង្គម។

អ្នកនាងបន្តទៀតថា តាមរយៈវីដេអូឈុតខ្លី និងសម្តីអ្នកបញ្ចេញមតិទាំងនោះ អ្នកខ្លះបានប្រេីពាក្យចំអកបន្ទាបបន្ថោកតម្លៃ​ទ្រ​ ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរដ៏ចំណាស់នេះយ៉ាងខ្លាំង ​រហូតអ្នកខ្លះហ៊ាន​ប្រដូចទៅនឹងរូបភាព ក្នុងន័យមិនល្អទៀតផង​។ តារាចម្រៀងស្រីជើងចាស់រូបនេះ យល់ឃើញថា កាយវិការទាំងនេះ​បានធ្វេីឱ្យប៉ះពាល់ដល់តម្លៃនៃឧបករណ៍​តន្ត្រីបុរាណខ្មែរផង ​និងប៉ះពាល់ដល់ទឹកចិត្ត សតិអារម្មណ៍របស់លោកគ្រូ​អ្នកគ្រូតន្ត្រីករ​ (អ្នកលេងភ្លេង​បុរាណ លេងទ្រ​)ផង​។

មួយវិញទៀត អ្នកនាងយល់ថា ការលេងសេីចនេះដែរ ក៏អាចបញ្ជាក់ពីកម្រិតយល់ដឹង ការគោរព ​និងជាតិសាសន៍ វប្បធម៌​និយមរបស់មនុស្សមួយចំនួន គឺនៅមានកម្រិតទាបគួរឱ្យបារម្ភ​។ អ្នកនាងសង្កត់ធ្ងន់ថា “សោក​ស្តាយ និងឈឺចាប់បំផុតដែលខ្លួនជាខ្មែរ តែមិនស្គាល់អ្វីជារបស់ខ្មែរ​ខ្លួនឯង មានរបស់មិនចេះថែ ប៉ុន្តែចូលចិត្តឡាំប៉ានៅពេលគេយកទៅបាត់​”​។

ក្នុងនាមជាអ្នកសិល្បៈជើងចាស់មួយរូប អ្នកនាង ម៉េង កែវពេជ្ជតា បង្ហើបអារម្មណ៍ខ្លួនថា ក្រោយឃើញការចំអន់លេង​សើច​បែប​នេះដំបូង ខ្លួនខំទប់ចិត្ត អូសរំលង​ ធ្វេីមេីល​មិនឃេីញដែរ ប៉ុន្តែនៅតែមិនអាចធ្វេីចិត្តបាន​ ព្រោះបើទោះជាបិទភ្នែកយ៉ាងណា ក៏ខ្លួនជាខ្មែរ​ ម៉្យាងលោកឪពុករបស់អ្នកនាង ក៏ជាស្តេចទ្រសោមួយរូបដែរ​ ឯអ្នកម្តាយ និងបងប្អូន ក៏ជាតន្ត្រីករ ជាអ្នក​ចចម្រៀងអាយ៉ៃ សម័យ​-បុរាណ​ ភ្លេងការ​ មហោរីយីកេ បាសាក់ជាដើម។ ដូច្នេះ អ្នកនាងមិនអាចមិនអេីពេី​ឡើយ ដោយគ្រាន់តែចង់ទទូចសុំអ្នកក្នុងបណ្តាញសង្គមមួយចំនួន​ មេត្តាបញ្ឈប់សកម្មភាពនេះ។

ទន្ទឹមនេះ អ្នកនាងក៏សូមសំណូមពរទៅកាន់ ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ រួមនិងស្ថាប័នពាក់ព័ន្ធ ជួយបញ្ឈប់រាល់សកម្មភាព​លេងសេីចមិនទំនងជាមួយឧបករណ៍ភ្លេងបុរាណខ្មែរ ឬអ្វីដែលទាក់ទងនឹងសិល្បៈខ្មែរ​។ អ្នកនាង សង្ឃឹមដែរថា សារមួយនេះនឹងជួយបណ្តាលចិត្តសាធារណជនដែល​យល់ខុសមួយចំនួន ឱ្យបញ្ឈប់រាល់ការគិត និងសកម្មភាពមិនល្អ​ ហេីយងាគមកជួយគ្នាថែរក្សាការពារឱ្យបានមាំមួន នូវសម្បត្តិវប្បធម៌ខ្មែរ ដេីម្បីឱ្យមានស្នាមញញឹម ដេីរទន្ទឹមនឹងភាពសុីវិល័យនៃឧបករណ៍តន្ត្រីសម័យ ដែលជាឧបករណ៍ភ្លេងរបស់បច្ចឹមប្រទេស។

គួរជម្រាបថា ទ្រ គឺជាឧបករណ៍តន្ត្រីបុរាណខ្មែរ​ ដែលដេីរតួយ៉ាងសំខាន់​ក្នុងបទភ្លេងចម្រៀង​ ល្ខោន​ របាំ​ ក្នុងពិធីខ្មែរ​ ដែលមិនអាចខ្វះបាន​។ ទ្រខ្មែរខ្សែ៣​ ទ្រសោ​ ទ្រអ៊ូ​ ទ្រឆេ​ ទាំងអស់នេះ ពេលខ្លះអាចធ្វេីជាតួឯកទៀតផង ទៅតាមទម្រង់នៃបទភ្លេងចម្រៀង​ ហើយបើនៅក្នុងពិធីរៀបមង្គលការ​ ទ្រសោ គឺជាតួឯកសម្រាប់នាំមុខ​គេ។ សូមបញ្ជាក់ថា ទ្រ នៅ មានតួនាទីជាច្រេីនទៀត​ និងស្ទេីតែលេីសឧបករណ៍តន្ត្រីបុរាណខ្មែរដទៃទៀតផង​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤៨ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម