Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាល អំពាវនាវទន្តពេទ្យមិនទាន់មាន​អាជ្ញាបណ្ណវិជ្ជាជីវៈ រួសរាន់ចុះបញ្ជី ចៀសវាងប្រឈមផ្លូវច្បាប់

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់ នៃ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ទន្តពេទ្យ​ប្រកប​វិជ្ជាជីវៈ​ទន្តសាស្ត្រ​ទាំងអស់​ដែល​មិន​ទាន់​មាន​អាជ្ញាបណ្ណ​វិជ្ជាជីវៈ រួសរាន់​ចុះ​បញ្ជីកា​ស្នើ​អាជ្ញាបណ្ណ​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​មាន​នីតិសម្បទា​គ្រប់គ្រាន់​អាច​ប្រកប​វិជ្ជាជីវៈ​ទន្តសាស្ត្រ​ស្របច្បាប់ ចៀសវាង​ការ​ទទួល​ទោស​ទណ្ឌ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និសីទ​ទន្តសាស្ត្រ​អន្តរជាតិ​លើក​ទី ១២ នៅ​សណ្ឋាគារ​សុខា កាលពី​ព្រឹក​ថ្ងៃ​ទី ១២ កញ្ញា នេះ លោក អឿន បូរ៉ារ័ត្ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បាន​កោតសរសើរ​ដល់​គណៈ​ទន្តពេទ្យ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញ​បេសកកម្ម​យ៉ាងសកម្ម ដើម្បី​លើកកម្ពស់​ស្តង់ដារ នៃ​ការប្រតិបត្តិ វិជ្ជាជីវៈ​ទន្តសាស្ត្រ នៅកម្ពុជា​ និង​បម្រើសេវា​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព ​ស្របតាម​គរុ​កោសល្យ​ និង​ក្រម​សីលធម៌ ដោយ​តម្កល់​ផល​ប្រយោជន៍​អ្នកជំងឺ និង​អតិថិជន​ជា​អាទិភាព។

លោក​បាន​ណែនាំ​ដល់​គណៈ​ទន្តពេទ្យ​ ត្រូវអនុវត្ត​ច្បាប់​ឱ្យបាន​ហ្មត់ចត់​ចំពោះ​សមាជិក​ដែល​អនុវត្ត​ខុសឆ្គង​ ដើម្បី​ធានា​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​វិជ្ជាជីវៈ​ និង​ត្រួតពិនិត្យ​រាល់​ការ​ផ្សព្វផ្សាយ​មាន​ចរិត​ពាណិជ្ជកម្ម ភូត​កុហក បំភ្លៃ​ហួស​ពី​ការពិត ធ្វើ​ឱ្យ​អាប់​អោន​តម្លៃ​វិជ្ជាជីវៈ និង​រំលោភ​លើ​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន។

លោក​សាស្ត្រាចារ្យ​ជំនួយ ប៉ូច សុភា​រ័ត្ន ប្រធាន​គណៈ​ទន្តពេទ្យ​កម្ពុជា​ បាន​សន្យាថា ​នឹង​ខិតខំ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​ដើម្បី​លើកកម្ពស់​វិស័យ​ទន្តពេទ្យ​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ​ឱ្យ​ស័ក្ដិសម​ទៅនឹង​ការ​កោតសរសើរ​ពី​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល។

លោក​សាស្ត្រាចារ្យជំនួយ សង្ឃឹមថា​ សិក្ខាកាម​ទាំងអស់ ​នឹង​ប្រឹងប្រែង​យកចិត្តទុកដាក់​ត្រងត្រាប់​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ និង​ធ្វើការ​សាកសួរ​ឱ្យ​បាន​ច្រើន ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិសោធ​ជាមួយ​នឹង​វាគ្មិន​ជាតិ​ និង​អន្តរជាតិ​ នៅក្នុង​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​នេះ ដើម្បី​បំពេញ​បន្ថែម​សមត្ថភាព​វិជ្ជាជីវៈ ទាំង​ចំណេះដឹង ជំនាញ​អនុវត្ត។

លោក​សាស្ត្រាចារ្យជំនួយ បាន​បន្ថែម​ថា ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ​ ២០២៤ គណៈ​ទន្តពេទ្យ​កម្ពុជា បាន​ចុះ​បញ្ជីកា​ជូន​ទន្តពេទ្យ​ចំនួន ១ ៥៤៧ នាក់។ ក្នុងចំណោម​នោះ ទន្តពេទ្យ​ដែល​មាន​អាជ្ញាបណ្ណ​ប្រកប​វិជ្ជាជីវៈ​ទន្តសាស្ត្រ​មាន​សុពលភាព​មាន​ចំនួន ១ ២៧៧ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម