Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២៥ លើកចុងក្រោយ នឹងធ្វើនៅថ្ងៃទី ១៩ កញ្ញា ខាងមុខ

បានផុស

នៅ

ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ បានសម្រេច​ថា​ នឹង​បើក​កិច្ចប្រជុំ​ចរចា​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៥​ លើកចុងក្រោយ ​នៅ​ថ្ងៃទី​ ១៩​ ខែកញ្ញា ​ឆ្នាំ​ ២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ១២ ​កញ្ញា​ នេះ លោក ហេង​ សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍ថា​ ត្រីភាគី​បាន​ឯកភាព​គ្នា​ថា ​នឹង​បើក​ប្រជុំ​លើក​ចុងក្រោយ​នៅ​រសៀល​ថ្ងៃទី​ ១៩ ​កញ្ញា​ ដើម្បី​បញ្ជាក់​ពី​គោលជំហរ​ភាគី​នីមួយៗ ​ខណៈ​ភាគី​និយោជក​នៅ​រក្សា​តួលេខ​ដដែល​ ដំឡើង ២ ដុល្លារ និង​ភាគី​សហជីព​មាន​តួលេខ​ផ្សេងៗ ​គ្នា ​ដោយ​ក្រុម​ខ្លះ​ដំឡើង​ ៦​ ដុល្លារ ​ខ្លះ​ទៀត​ ដំឡើង ​៧​ ដុល្លារ​ និង​ក្រុម​មួយទៀត ​ដំឡើង ១០ ដុល្លារ ពី​លើ​ប្រាក់ឈ្នួល​បច្ចុប្បន្ន​ ២០៤​ ដុល្លារ​ ក្នុង ១ ខែ។

លោក​រដ្ឋមន្ត្រី​ បាន​បន្តថា ​ការដែល​និយោជក​ដាក់​តួលេខ​ ២​ ដុល្លារ​ នេះ​ ដោយ​លើក​ហេតុផល​ពី​កត្តា​ភាព​ប្រកួតប្រជែង និង​ប្រាក់ឈ្នួល​អប្បបរមា​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ​ទៀត ​ដូចជា​វៀតណាម​ ឆ្នាំមុន​តំបន់​ខ្ពស់បំផុត​ ២០៨​ ដុល្លារ​ តែ​ឥឡូវ​នៅសល់​ ២០៦​ ដុល្លារ ​និង​ប្រទេស​បង់ក្លាដេស ​ឆ្នាំមុន ​១១៦ ​ដុល្លារ​ តែ​ឆ្នាំនេះ​ នៅសល់ ​១១០ ដុល្លារ។ ចំណែក​ភាគី​និយោជក​វិញ កាលពី​ប្រជុំ​លើក​មុន​ បាន​ដំឡើង​ ១៤ ​ដុល្លារ​ និង​ក្រោយ​មក​ទៀត​ បន្ថយ​មក​ត្រឹម ​១០​ ដុល្លារ និង​ចុង​ក្រោយនេះ​មាន​តួលេខ​រៀងៗ ​ខ្លួន​ នេះ​អាស្រ័យ​ទៅ​ក្រុម​នីមួយៗ​ ក្នុង​ការ​គិត​ ហើយ​នេះ​ជាការ​បើក​ទូលាយ​ក្នុង​ការ​សម្រេចចិត្ត​ចំពោះ​តួលេខ​នីមួយៗ។

លោក​រដ្ឋមន្ត្រី ​បាន​បន្តទៀតថា​ ចំណែក​ខាង​ភាគី​រដ្ឋាភិបាល​ នឹង​សម្របសម្រួល​ឱ្យអស់​លទ្ធភាព ដើម្បីឱ្យ​ភាគី​នីមួយៗ ​ខិត​ទៅរក​ប្រសព្វ​គ្នា​ ហើយ​បើ​អាច​រកបាន​នូវ​កុង​សង់​ស៊ីគ្នា​កាន់តែ​ប្រសើរ​ តែ​បើ​មិន​មាន​ការ​ឯកភាព​គ្នា​ទេ​ យើង​នឹង​អនុវត្ត​តាម​ច្បាប់​ គឺ​ការ​បោះឆ្នោត​ក្នុង​កិច្ចប្រជុំ​ចុងក្រោយ​នៅ​ថ្ងៃ​ទី​ ១៩ កញ្ញា ខាងមុខ។

គួរ​បញ្ជាក់​ថា ការ​ចរចា​ប្រាក់ឈ្នួល​កម្មករ​នេះ ត្រីភាគី ​ត្រូវ​ផ្អែក​ទៅលើ​លក្ខណវិនិច្ឆ័យ​ទាំង​ ៧ ​រួមមាន​វិនិច្ឆ័យ​តាមបែបសង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​)។

នៅក្នុង ២០២៤ នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប គឺ​មាន​ចំនួន ២០៤ ដុល្លារ ក្នុង​មួយ​ខែ ប្រសិន​បើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាច​ទទួល​បាន​ប្រាក់ឈ្នួល ចន្លោះ​ពី ២២១ ទៅ ២៣២ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ដោយ​មិនទាន់​ពី​គិត​ពី​អត្ថប្រយោជន៍​ផ្សេង​ទៀត ដែល​ទទួល​បាន​ពី ប​.​ស​.​ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម