ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ធ្ងន់ធ្ងរ! ខេត្ត ឈៀងរ៉ៃ លុបចោលជើងហោះហើរ ចេញ-ចូល ទាំងអស់
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញាឆ្នាំ២០២៤, ដោយសារស្ថានភាពគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសថៃ ហាក់ធ្ងន់ធ្ងរឡើងៗ ខេត្តឈៀងរ៉ៃ បានប្រកាសលុបចោលជើងហោះហើរ ចេញ-ចូលខេត្តនេះទាំងអស់។
មុននេះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Juangroongruangkit ក៏បានណែនាំដល់សាធារណជន ឲ្យចៀសវាងធ្វើដំណើរទៅអាកាសយានដ្ឋានផងដែរ ដោយសារផ្លូវចូលត្រូវលិចទឹកជ្រៅ។
ជើងហោះហើរចុងក្រោយដែលហោះមកអាកាសយានដ្ឋានអន្តរជាតិ Mae Fah Luang Chiang Rai មុនការប្រកាសលុបចោល គឺជើងហោះហើរ FD 3209 របស់ក្រុមហ៊ុន AirAsia ដែលហោះចេញពីព្រលាន Don Mueang នៅម៉ោង ១:១០រសៀលថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញា។
សូមបញ្ជាក់ថា ក្រៅពីឈៀងរ៉ៃ, ខេត្ត ឈៀងម៉ៃ ក៏កំពុងជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសោះក្នុងរយៈពេល៣០ឆ្នាំមកនេះផងដែរ។
អគ្គិសនីក៏ត្រូវកាត់ផ្តាច់ដែរដើម្បីការពារករណីឆក់ ហើយកងកម្លាំងបានដាក់ពង្រាយ ដើម្បីឈរជើងចាំជួយជនរងគ្រោះដោយទឹកជំនន់ ជាពិសេសនៅតាមតំបន់មានហានិភ័យខ្ពស់។
លើសពីនេះ ខេត្តឈៀងរ៉ៃ បានព្រមានដល់ពលរដ្ឋរស់នៅតាមដងទន្លេ សៃ ត្រូវតាមដានស្ថានភាពទឹកឲ្យបានដិតដល់ ហើយត្រៀមខ្លួនជម្លៀសជាបន្ទាន់ក្នុងករណីចាំបាច់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តឈៀងម៉ៃនិងឈៀងរ៉ៃ របស់ថៃ ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៣០ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា