Connect with us

ព័ត៌មានជាតិ

រយៈពេល​១​សប្តាហ៍ មន្ត្រី​បាន​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជាង​៩​ពាន់​សន្លឹក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ទូទាំងប្រទេស

បានផុស

នៅ

ភ្នំពេញ ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ​បានផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​សរុប​ចំនួន ៩.៥៧០​សន្លឹក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ទូទាំងប្រទេស រយៈពេល​១​សប្តាហ៍ ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២៤​កន្លងទៅ​។ នេះ​បើ​តាម​បណ្ឌិត ទូច សុ​ឃៈ (​សុ​ខៈ​) អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុ​ឃៈ (​សុ​ខៈ​) បាន​ឱ្យ​ដឹង​ថា ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នេះ​ ត្រូវ​បាន​ធ្វើឡើង​យ៉ាងសកម្ម​ជាប្រចាំ​ថ្ងៃ បន្ទាប់ពី​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ដាក់​ពាក្យ​បំពេញបែបបទ និង​ឯកសារ​ត្រឹមត្រូវ​គ្រប់គ្រាន់​មកកាន់​មន្ត្រី​អត្តសញ្ញាណ​កម្ម​ទូទាំងប្រទេស។

ជាក់ស្តែង រយៈពេល​៧​ថ្ងៃ​កន្លងទៅ មន្ត្រី​អត្តសញ្ញាណ​កម្ម​ទូទាំង​ប្រទេស​បាន​ប្រើប្រាស់​វិធីសាស្ត្រ​អចល័ត និង​តាម​រថយន្ត​ចល័ត​សម្រាប់​ការ​ផ្តល់សេវា​អត្តសញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង​៩​ពាន់​ស្លឹក​ដែល​បង្ក​លក្ខណៈ​ងាយស្រួល និង​ឆាប់រហ័ស ដើម្បី​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​បំពេញ​សំណុំ​ឯកសារ​ផ្សេងៗ តាមផ្លូវ​ច្បាប់​។

ក្រៅពី​ការងារ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បានឱ្យដឹង​បន្ថែម​ថា មួយ​សប្តាហ៍​មកនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​ទូទាំង​ប្រទេស​ចាប់​កម្រិត​ក្រសួងមហាផ្ទៃ​រហូតដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ម​មូលដ្ឋាន​បាន​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​ជាង​២​ម៉ឺន​ទៀត​ជូន​ប្រជាពលរដ្ឋ​ជាប្រចាំ​ប្រកបដោយ​ភាពកក់ក្តៅ ក្នុងនោះ រួមមាន សេវា​លិខិតឆ្លងដែន​បាន​ចំនួន​សរុប ៥.៧៨៦​លិខិត សៀវភៅ​ស្នាក់នៅ​ចំនួន​សរុប ២.៣២៦ ក្បាល​សៀវភៅ​គ្រួសារ​ចំនួន​សរុប ១.៨៥៧ ក្បាល និង​លិខិត​ធ្វើដំណើរ​មាន​ចំនួន​សរុប ១.៤១១​លិខិត​។

ចំពោះ​ការងារ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នេះ លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់​បានដាក់​គោលការណ៍​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម សិក្សា​តាម​បណ្តា​ច្រកចេញចូល​តែមួយ សំដៅ​ជំរុញ​ការ​ផ្តល់​សេវា​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស ជាពិសេស ពិនិត្យ​លទ្ធភាព​ធ្វើ​អ្វី​បន្ថែម​ទៀត​លើស​ពី​អ្វីដែល​កំពុង​ធ្វើ ដើម្បី​ពង្រឹងគុណភាព​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​។ កាលពី​ខែកញ្ញា ឆ្នាំ​២០២៣ កន្លងទៅ លោក​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍ថា «​តើ​យើង​អាច​ធ្វើ​អី​លើស​ពី​ហ្នឹង​បន្ថែម ដើម្បី​ពង្រឹង​គុណភាព​ផ្តល់​សេវាកម្ម ១ ដែល​មាន​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​? ក្នុង​នីតិកាល​ទី​៧ នេះ ខ្ញុំ​ចង់​ដាក់​គោលការណ៍ ១ គឺ​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ ពាក្យ​នេះ​អាច​ពិបាក​នឹងធ្វើ តែបើ​យើង​មាន​ឆន្ទៈ​ដូចគ្នា យើង​អាច​នឹង​ធ្វើបាន​»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម