ព័ត៌មានអន្ដរជាតិ
ខេត្តភាគខាងជើង វៀតណាម ជម្លៀសមនុស្សជាង ៥ម៉ឺននាក់ជាបន្ទាន់ ព្រោះទឹកជំនន់
ខេត្តNinh Binh ភាគខាងជើងប្រទេសវៀតណាម បានជម្លៀសមនុស្សប្រមាណ ៥៥ ០០០នាក់ជាបន្ទាន់ ដោយសារតែទឹកទន្លេ Hoang Long ហក់ឡើងខ្ពស់ បង្កហានិភ័យគ្រោះទឹកជំនន។
តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញាឆ្នាំ២០២៤, អ្នកដែលត្រូវជម្លៀសទាំងនោះគឺស្ថិតនៅក្នុងតំបន់វាលទំនាបនៃស្រុកGia Vien និង Nho Quan ខណៈកម្ពស់ទឹកទន្លេ Hoang Long ឡើងផុត៤.៩ម៉ែត្រទៅហើយ។
រឿងនេះកើតឡើងស្របពេលវៀតណាម បញ្ជាក់ពីការសម្លាប់មនុស្សចំនួន២៣៣នាក់ ដោយសារតែទឹកជំនន់និងបំណាក់ដី ដែលបណ្តាលមកពីឥទ្ធពិលនៃព្យុះទីហ្វុងកំណាច យ៉ាកជី។
យោងតាមអង្គការ UNICEF, ព្យុះទីហ្វុងនេះ ក៏បានបំផ្លាញផ្ទះជាង ១៤០ ០០០ខ្នង នៅក្នុងខេត្តចំនួន២៦ នៃប្រទេសវៀតណាមផងដែរ។
លើសពីនេះ ក្រសួងកសិកម្មវៀតណាមបញ្ជាក់ថា ទឹកជំនន់ ថែមទាំងបានបំផ្លិចបំផ្លាញដំណាំជាង ២៥០ ០០០ហិកតា និងសត្វពាហនៈដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង ខណៈដីស្រែចម្ការជុំវិញទីក្រុងហាណូយ ត្រូវប៉ះពាល់យ៉ាងខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សប្តាហ៍ក្រោយ ភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារទីក្រុង ហូជីមិញ វិញម្តង អាចបង្កជាជំនន់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ