សន្តិសុខសង្គម
ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា សំណូមពរអាជ្ញាធរ លុបបំបាត់ដេប៉ូសំរាមលើផ្លូវ១៦៤ មុខផ្សារសេីភាព
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា បានសំណូមពរដល់អាជ្ញាធរជួយលុបបំបាត់ដេប៉ូសំរាមនៅលើផ្លូវលេខ១៦៤ ចំណុចផ្សារសេរីភាព ព្រោះបានជះក្លិនស្អុយធ្វើប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ពលរដ្ឋដដែលបន្តទៀតថា ជាមួយបញ្ហាដេប៉ូសំរាមនេះ ក៏មានអាជីវករតាំងលក់លើផ្លូវធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកក់ស្ទះចរាចរណ៍ផងដែរ។

ការលើកជាសំណូមពរនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា មន្រ្តីចម្រុះក្រោមឪវាទរដ្ឋបាលខណ្ឌ៧មករា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ មកពីបណ្តាសង្កាត់ទាំង៨ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំរបស់សាលាបាក់ទូក។
ជាការឆ្លើតតប លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា បានណែនាំឲ្យមន្រ្តីអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង៨ ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។ ប្រធានក្រុមប្រឹក្សាខណ្ឌ ក៏មានការសប្បាយចិត្តពេលបានជួបជាមួយប្រជាពលរដ្ឋ និងបានទទួលជ្រាបពីទុក្ខកង្វល់ និងសំណូមពររបស់ពលរដ្ឋក្នុងមូលដ្ឋាន។

ជាចុងក្រោយ លោកថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានទទួលយកនៅសំណូមពរ ប្រជាពលរដ្ឋ នឹងអោយមន្រ្តី សហការជាមួយក្រុមហ៊ុនប្រមូលសំរាម MIZUDA ដើម្បីលប់បំបាត់ ដេប៉ូសំរាម នៅផ្សារសេីភាព រួមបញ្ហាសណ្ដាប់ធ្នាប់ នៅអាជីវកតាំងលក់លើផ្លូវធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់និងបង្កការកកស្ទះចរាចរណ៍។

លោក អភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ជាពិសេសអាជ្ញាធរថ្នាក់ប៉ុស្តិ៍រដ្ឋបាល និងសង្កាត់ ដែលជាអាណាព្យាបាលរបស់ពលរដ្ឋផ្ទាល់ ត្រូវយកចិត្តទុកដាក់ពីទុកលំបាករបស់ពលរដ្ឋ។ ប៉ុស្តិ៍រដ្ឋបាលត្រូវមើលពីសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសង្កាត់ត្រូវបំរើពលរដ្ឋ ពីសេវាសាធារណៈឲ្យបានលឿនជូនពលរដ្ឋ៕
អត្ថបទ៖ សំណាង





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា