Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ អនុញ្ញាតឱ្យកម្មករឈប់សម្រាក ៣ ថ្ងៃ ដោយមានប្រាក់ឈ្នួល ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ឱ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​អនុញ្ញាតឱ្យ​កម្មករ​ឈប់សម្រាក​មាន​ប្រាក់​ឈ្នួល​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នាពេល​ខាងមុខនេះ ​រយៈពេល ៣ ​ថ្ងៃ គឺ ​ថ្ងៃទី ​១-២-៣ ខែតុលា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឱ្យដឹង​នៅក្នុង​សេចក្ដីជូនដំណឹង​ស្តីពី​ការអនុវត្ត​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ ​២០២៤​ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី ​១៣ ​កញ្ញា​ នេះ​ថា ​ក្នុងករណី​មានការ​ព្រមព្រៀងគ្នា​រវាង​កម្មករ-និយោជិត​សាមី និង​និយោជក ឬ​មានចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង​របស់ សហគ្រាស គ្រឹះស្ថាន ឬ​អនុសញ្ញា​រួម ការ​ឈប់​សម្រាក​របស់​កម្មករ-និយោជិត​ អាចអនុវត្ត​នៅពេល​ណាមួយ​ផ្សេងទៀត ដែល​ខុសពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ដូច​មានកំណត់​ក្នុង​ប្រកាស​លេខ ០១៤/២៤ ក​.​ប​/​ប្រ​.​ក​.​អ​.​ធ​.​ក ខាងលើ។

លោក​រដ្ឋមន្ត្រី​ បាន​បន្តថា ​ចំពោះ​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយ​ណា​ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល ត្រូវ​ប្រព្រឹត្ត​ទៅជាប្រចាំ និង​មិនអាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការឈប់​សម្រាក​បុណ្យ​ នៃ​កម្មករ-និយោជិត​ទាំងអស់​ព្រម​គ្នា​ក្នុងពេលតែមួយ​នាំឱ្យ​ខូចប្រយោជន៍​ដល់​សាធារណជន ឬក៏​ធ្វើឱ្យ​ខូច​ដំណើរការ​របស់​សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬ​នាយក សហគ្រាស គ្រឹះស្ថាន ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករ-និយោជិត ​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដោយផ្លាស់ប្តូរ​វេន​គ្នា។ ប្រសិនបើ​ការផ្លាស់ប្តូរ​វេន​គ្នា​នេះ មិនអាច​គាំទ្រ​ដល់​ដំណើរការ​អាជីវកម្ម​របស់​សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​តំណាង​កម្មករ-និយោជិត អាច​ពិភាក្សា​ និង​ព្រមព្រៀងគ្នា​ឱ្យ​កម្មករ-និយោជិត ទាំងអស់​ នៅ​ធ្វើការ​នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​នេះ ដោយ​ត្រូវ​រៀបចំ​ឱ្យមាន​ការឈប់​សម្រាក​ជំនួស​នៅពេល​ណាមួយ ផ្សេងទៀត​បាន។ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករ-និយោជិត ដែល​ត្រូវ​ផ្លាស់ប្តូរ​គ្នា ឈប់​សម្រាក​តាម​កាលបរិច្ឆេទ​នីមួយៗ ​ខាងលើ និង​រក្សាទុក​ជាប្រចាំ​សម្រាប់​ការត្រួតពិនិត្យ​របស់​អធិការ​ការងារ។

លោក​រដ្ឋមន្ត្រី​ បាន​បន្ថែមថា​ ក្រសួង​ការងារ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង កម្មករ-និយោជិត​ទាំងអស់​ ចូលរួម​អនុវត្តតាម​ខ្លឹមសារ​សេចក្ដីជូនដំណឹង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលរាជធានីណែនាំ៩ចំណុច ដើម្បីឱ្យពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទានធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

Update៖បាក់ទំនប់អាងទឹកស្អាត ANCO Water Supply មិនបង្កគ្រោះថ្នាក់ធំដុំដល់ពលរដ្ឋឡើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកជំនាញ៖ ការដកការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញដោយសារកម្ពុជា​បានដើរផុតពីភាពក្រីក្រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៦នាក់ស្លាប់​ក្នុង​ហេតុការណ៍​បាក់ដី​នៅម៉ិកស៊ិក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

គ្រាន់តែព្យុះ​យ៉ាក់ជី​​​១​ប៉ះពាល់​កុមារ​៦លាននាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

គ្រាន់តែព្យុះ​យ៉ាក់ជី​​​១​ប៉ះពាល់​កុមារ​៦លាននាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កោះ Phu Quoc លិចលង់ ក្រោយភ្លៀងធ្លាក់ខ្លាំង បង្កទុក្ខលំបាកដល់ប្រជាជននិងទេសចរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ធ្វើឱ្យមានភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន​ប្រើ​ដ្រូនវាយ​ប្រហារ​តំបន់ Tver របស់​រុស្ស៊ី បង្ក​ជា​ការ​ផ្ទុះ​ដ៏​សម្បើម

Sokha Hotels

ព័ត៌មានពេញនិយម