ព័ត៌មានជាតិ
បុគ្គលស្វ័យនិយោជន៍ជាស្ត្រី ពេលមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស
បុគ្គលស្វ័យនិយោជន៍ជាស្ត្រី ពេលមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស ដូចជា ទទួលបានសេវាពិនិត្យផ្ទៃពោះមុន និងក្រោយសម្រាល ,ទទួលបានសេវាថ្លៃសម្រាលកូនដោយឥតគិតថ្លៃ និងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១ ២៦០ ០០០ រៀល ពី ប.ស.ស។
បើតាម ប.ស.ស រាល់ការផ្តល់ជូនខាងលើ ត្រូវធ្វើឡើងតែក្នុងមន្ទីរពេទ្យដៃគូ ប.ស.ស. តែប៉ុណ្ណោះ។ ការទទួលសេវានៅមន្ទីរពេទ្យមិនមែនដៃគូ ប.ស.ស. រាល់ការចំណាយគឺជាបន្ទុករបស់សាមីខ្លួន ប.ស.ស. មិនទូទាត់ជូនឡើយ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១៥៧៣ នៅទូទាំង ២៥ រាជធានី-ខេត្ត ជាមួយនឹងការដាក់ពង្រាយមន្ត្រី និងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០ នាក់ នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស ប្រកបដោយក្រមសីលធម៌ និងរហ័ស។
លោករដ្ឋលេខាធិការ បន្ថែមថា ត្រឹមខែសីហា ឆ្នាំ ២០២៤ ប.ស.ស. ទទួលបានសមាជិករហូតទៅដល់ជាង ២,៤៧ លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលជាសមាជិកបានប្រើប្រាស់សេវា ប.ស.ស. នៅតាមមន្ទីរពេទ្យដៃគូបានជាង ៧,១ លានករណី គិតត្រឹមរយៈពេលមួយឆ្នាំ ពីខែកញ្ញា ឆ្នាំ ២០២៣ ដល់ខែសីហា ឆ្នាំ ២០២៤។
គួរបញ្ជាក់ថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ក្នុងនោះសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈមានចំនួន ៤៤០ ៣៦៥ នាក់ សមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧ នាក់ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១ នាក់ និងសមាជិក ប.ស.ស ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៨៧ ៩០៩ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាមជួបគ្រោះផ្ទួនៗ ព្យុះទីហ្វុងផងនិងរញ្ជួយដីផង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ព្រមានឲ្យខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកក ត្រូវប្រយ័ត្នគ្រោះទឹកជំនន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី