Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ចោមចៅ ១ ដាក់គ្រឿងចក្រស្ដារប្រឡាយលូ សំអាតផ្លូវ ជាង ១ ០០០ ម៉ែត្រ

បានផុស

នៅ

អាជ្ញាធរ​សង្កាត់​ចោមចៅ​ ១ ​ស្តារ​ប្រឡាយ លូ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង​ជាប់​របង​កាណាឌីយ៉ា ក្នុង​ភូមិ​ត្រពាំង​ថ្លឹង ​២ និង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី បង្ហូរ​ទឹកភ្លៀង​នា​រដូវវស្សា​ឲ្យ​បាន​លឿន បញ្ចៀស​ការ​លិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មាន​ការ​យកចិត្តទុកដាក់ និង​ការ​ចង្អុល​ណែនាំ ពី លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​សង្កាត់​ចោមចៅ​ ១​ ដាក់​គ្រឿងចក្រ​ស្ដារ​ប្រឡាយ​លូ​ក្នុង​មូលដ្ឋាន ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ

បើ​តាម​ការ​បញ្ជាក់​ពី​លោក កង វង ចៅសង្កាត់​ចោមចៅ​ ១ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​បាន​ដាក់​គ្រឿង​ចក្រ​ស្ដារ​ប្រឡាយ​លូ​ជាប់​របង​កាណា​ឌី​យ៉ា ប្រវែង​ជាង ៥០០ ម៉ែត្រ និង​សំអាត​ផ្លូវ​បន្ថែម​ទៀត ជាង ១ ០០០ ម៉ែត្រ ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ប្រជាពលរដ្ឋ និង​រំដោះ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា មួយ​ផ្នែក​ទៀត​កុំ​ឲ្យ​ហូរ​ចូល​ជន់​លិច​លំនៅឋាន​ពលរដ្ឋ។

អាជ្ញាធរ​មូលដ្ឋាន បាន​បញ្ជាក់​ថា ប្រឡាយ​លូ​មួយ​នេះ ​ពោរពេញ​ទៅ​ដោយ​សំរាម ភក់ និង​កាក​សំណល់​ផ្សេងទៀត​ដែល​ប្រជាពលរដ្ឋ​ដឹក​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​នេះ។ ហេតុដូច្នេះ អាជ្ញាធរ​មូលដ្ឋាន​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មេត្តា​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ទីតាំង​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​កំណត់ កុំ​បោះ​សំរាម​ចូល​ក្នុង​ប្រឡាយ​ទឹក នាំ​ឲ្យ​បិទបាំង​ផ្លូវទឹក​មិន​អាច​ហូរ​បាន​ ធ្វើ​ឲ្យ​មាន​ការ​ជន់​លិច​ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​មាន​ទឹក​ជន់​លិច​ចូល​ផ្ទះ​ពលរដ្ឋ​រស់នៅ​ជិត​នោះ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​កូរ៉េខាងត្បូង​ប្រឈមរឿង​នយោបាយ​ក្តៅ​ជាច្រើន​​នៅថ្ងៃសុក្រនេះ

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួង​សាធារណការ​​ ឲ្យ​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ការ​ធ្វើ​នាវាចរណ៍​នៅ​ការដ្ឋាន​ស្ពាន​ថ្មគរ ​សាង​សង់​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿនលឿន​បាវិត

សន្តិសុខសង្គម១៣ នាទីutes មុន

នាយកដ្ឋានព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ពីរនាក់ ពាក់ព័ន្ធករណីកាប់សម្លាប់

កីឡា១៧ នាទីutes មុន

ក្រសួងមហា​ផ្ទៃ​ឈរ​លេខ​១ ​ក្នុង​ការ​ប្រកួត​ប្រដាល់​សកល​ជើង​​​ឯក​ជាតិ​ឆ្នាំ​២០២៤

Sokha Hotels

ព័ត៌មានពេញនិយម