Connect with us

ព័ត៌មានជាតិ

​កាណាដាកំពុងស្វែងរកឪកាសពង្រីកការវិនិយោគ និងទំហំពាណិជ្ជកម្មជាមួយកម្ពុជា  

បានផុស

នៅ

មន្រ្តីពាណិជ្ជកម្មកាណាដាកំពុងសំឡឹងរកឪកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជាក្នុងការជំរុញការវិនិយោគ និងការដោះដូរទំនិញរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ូល ថូពីល តំណាងមន្រ្តីពាណិជ្ជកម្មកាណាដា ប្រចាំតំបន់ឥណ្ឌូ បាស៊ីហ្វិក និង  តំណាងពាណិជ្ជកម្មកាណាដា ស្ថានទូតកាណាដាកាលពីថ្ងៃទី ១២ ខែកញ្ញាបានដឹកនាំក្រុមហ៊ុនមួយចំនួនជួបពិភាក្សាការងារជាមួយលោក គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានៅទីស្នាក់ការសភា។

លោក ប៉ូល ​បានលើកឡើងអំពី សារៈសំខាន់នៃការចូលរួមពីសមាជិកសភាពាណិជ្ជកម្មកម្ពុជា ក្នុងការទាក់ទាញ វិនិយោគិន និងធុរជនកាណាដាមកប្រទេសកម្ពុជា ដោយធុរជនមួយចំនួនធំ ពុំទាន់ស្គាល់ពីសក្តានុពលសេដ្ឋកិច្ច និងកាលានុវត្តភាពនៅកម្ពុជានៅឡើយទេ។

លោកថា៖«រដ្ឋាភិបាលកាណាដា មានគោលបំណងក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគជិតស្និទ្ធជាមួយ កម្ពុជា ព្រមទាំងប្រទេសផ្សេងៗនៅក្នុងតំបន់ឥណ្ឌូ បាស៊ីហ្វិក»។

លោកគួច ផេង បានទទួលស្វាគមន៍​សម្រាប់ចំណាប់អារម្មណ៍ ក្នុងការពង្រីក ពាណិជ្ជកម្ម និងវិនិយោគបន្ថែម នៅប្រទេសកម្ពុជា។ លោកក៏បានសង្កត់ធ្ងន់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលមិនអាចមើលរំលងបាន ព្រមទាំងលើកទឹកចិត្តឲ្យមានធុរជន និងវិនិយោគិនកាណាដាបន្ថែម រួមគ្នាអភិវឌ្ឍន៍បន្ថែមទៀត។

លោកក៏បានចែករំលែកអំពីសក្តានុពលផលិតផលកសិកម្ម និងពីបរិយាកាសវិនិយោគ សក្តានុពលនៃកម្លាំងពលកម្ម និងសន្តិភាពនៅកម្ពុជា ដែលជាកត្តាសំខាន់ ក្នុងការវិនិយោគ។

ប្រទេសកាណាដា គឺជាដៃគូដ៏សំខាន់របស់កម្ពុជា ទាំងការស្វែងរកសន្តិភាពនាពេលអតីតកាល និងការកសាងសេដ្ឋកិច្ច ដោយប្រទេសកាណាដាគឺជាដៃគូពាណិជ្ជកម្មលេខរៀងទី៨ របស់កម្ពុជា។

នៅក្នុងឆ្នាំ២០២២ ទំហំវិនិយោគដោយផ្ទាល់(FDI) ពីប្រទេសកាណាដា មានទំហំរហូតដល់ ២.០៦២​ពាន់លានដុល្លារ បូករួមជាមួយនឹងគំនិតផ្តួចផ្តើមចូលក្នុងទីផ្សារកាណាដា ដែលផ្តល់នូវកូតាក្នុងការ​លើកលែងពន្ធដល់កម្ពុជា លើមុខទំនិញដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ។

យោងតាមរបាយការណ៍​«ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣» ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា(NBC) ​នៅថ្ងៃទី២០ឧសភាកន្លងទៅនេះ លំហូរ FDI ឈានដល់ ៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កើនឡើង១០,៦ ភាគរយក្នុងនោះលំហូរទុន FDI ពីប្រទេសចិននៅតែឈរនៅលំដាប់កំពូល។

ប្រទេសអាស៊ីផ្សេងទៀតក៏បានរួមចំណែកដល់លំហូរ FDI រួមមានកូរ៉េខាងត្បូង (១០,២ភាគរយ) ជប៉ុន (៧,៦ភាគរយ) និងសិង្ហបុរី (៦,៦ភាគរយ) ​ខណៈដែល FDI ពីប្រទេសកាណាដាក៏មានទំហំ (៩,៥ភាគរយ) ផងដែរ។ ប្រទេសទាំងនេះវិនិយោគជាចម្បងលើផ្នែកហិរញ្ញវត្ថុ អចលនទ្រព្យ និងការផលិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ៤៤ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

Sokha Hotels

ព័ត៌មានពេញនិយម