Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ដឹក​នាំ​ BRICS ​ឆ្ពោះ​ទៅ​បង្កើត​​សណ្តាប់ធ្នាប់ពិភពលោកថ្មី

បានផុស

នៅ

រុស្ស៊ី​​ដែល​​ដឹកមុខ​ក្នុង​ការ​ប្រឆាំង​​​​មហាអំណាច​បស្ចឹម​ប្រទេស​ដែល​មាន​​សហរដ្ឋ​អាមេរិក អង់គ្លេស និងមហា​អំណាច​អឺរ៉ុប​ខាងលិច​ជាច្រើន​ទៀត​​​​ បានបើក​​កិច្ច​ប្រជុំ​កំពូលសន្តិសុខ BRICS នៅ​ទីក្រុង​ ST. PETERSBURG ថ្ងៃទី១១-​១២​ខែកញ្ញានេះ​​ដើម្បី​ពិភាក្សា​​លើ​​លទ្ធភាព​​​នៃ​ការ​រៀបចំ​សណ្តាប់​ធ្នាប់​ពិភពលោក​​​នាពេលអនាគត​។

លោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។ Getty Image
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ី​បាន​ចេញ​មុខ​ប្រឆាំង​បស្ចឹម​ប្រទេស​ដែល​ជាចង​​សម្ព័ន្ធ​ភាព​ជិតស្និទ្ធ​​ក្នុង​អង្គការ​​​ប្រដាប់អាវុធ​ណាតូ​ តាមរយៈ​ការ​ធ្វើសង្គ្រាម​​​​លុកលុយ​ប្រទេសអ៊ុយក្រែន​ដែល​មាន​បំណង​ចូល​ជាសមាជិក​របស់​អង្គការ​ណាតូ។

​យោង​ទីភ្នាក់ងា​រ​ព័ត៌មាន​រុស្ស៊ី TASS លោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាន​ដឹកនាំ​កិច្ចប្រជុំកំពូល​សន្តិសុខBRICS ដោយ​មាន​តំណាង​ចូលរួមមកពីប្រទេសរុស្ស៊ី ចិន ប្រេស៊ីល ឥណ្ឌា អាហ្វ្រិកខាងត្បូង ក៏ដូចជាមកពីប្រទេសអេហ្ស៊ីប អារ៉ាប់រួម អ៊ីរ៉ង់ និងអេត្យូពី។ ​

ក្នុង​វិបត្តិនៃ​សង្គ្រាម​នៅ​​​អ៊ុយក្រែន​ រុស្ស៊ី​បាន​​បាក់​មុខ​យ៉ាង​ខ្លាំង​នៅ​វេទិកា​នានា​របស់​អង្គការ​សហប្រជាជាតិ​ដែល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​​ពីសហរដ្ឋ​អាមេរិក និង​ប្រទេស​លោកសេរី ប៉ុន្តែ​​សមាគម​ ​ BRICS បាន​រក្សា​​គោល​​ជំហរ​របស់​រុស្ស៊ី​លើ​ឆាក​អន្តរជាតិ និង​មាន​សំឡេង​ប្រឆាំង​​​បច្ចឹម​ប្រទេស។​

សមាគម​ BRICS ផ្គុំ​​ឡើង​​​​ដោយ​ពាក្យ​កាត់​​តំណាង​​ប្រទេស​ស្ថាបនិក​​ ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ​ចិន និង​អាហ្វ្រិក​ខាងត្បូង​។ មេដឹកនាំ​នៃ​ប្រទេស​ទាំង​នេះ ខ្លះ​ជឿ​ថា BRIC នឹង​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ទំនិញ ផលិត​សេវាកម្ម និង​វត្ថុធាតុ​ដើម​ដ៏​សំខាន់ នៅ​ឆ្នាំ​ ២០៥០​។

TASS បាន​រាយការណ៍​ថា យោងតាមរបៀបវារៈបឋម តំណាង​ប្រទេស​ក្នុង​សមាគម​  BRICS ដែល​រៀប​​ចំ​កិច្ច​ប្រជុំ​​នៅឆ្នាំនេះដឹកនាំ​ដោយប្រទេស​រុស្ស៊ី មានបំណងនិយាយអំពីរបៀបធ្វើការរួមគ្នាដើម្បីប្រឆាំងនឹង «បទបញ្ជាផ្អែកលើច្បាប់» ដែលដាក់ដោយលោកខាងលិច។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១១-១២ ខែ​កញ្ញា បាន​កំណត់​ការ​ពិភាក្សាអំពីការគាំទ្រយន្តការ​ពហុភាគី និងសិទ្ធិរបស់ប្រទេសនានាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជាការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចនយោបាយ និងហិរញ្ញវត្ថុ-សេដ្ឋកិច្ចសកលជាដើម​។

កិច្ច​ប្រជុំ BRICS នៅ​ទីក្រុង​ST. PETERSBURG ​នៅថ្ងៃទី​១២ខែ​កញ្ញា។ TASS

អ្នករៀបចំកិច្ច​ប្រជុំ​នេះ​​ចាត់ទុកថាកិច្ចប្រជុំមានសារៈសំខាន់ «ចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែធ្ងន់ធ្ងរ និងភាពមិនអាចទាយទុកជាមុនបានក្នុងកិច្ចការពិភពលោក ស្ថានភាពកាន់តែអាក្រក់នៅក្នុងវិស័យ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក និងការបង្កើនឧបសគ្គនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព»​។

ចាប់​តាំង​ពី​សង្គ្រាម​​នៅ​អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង ​រុស្ស៊ី​បាន​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់​ធ្ងរ​​ពី​សំណាក់​បច្ចឹម​ប្រទេស ដោយ​ការ​បង្កក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ និង​ការ​ដាក់​ទណ្ឌកម្ម​លើ​វិស័យសេដ្ឋកិច្ច​រុស្ស៊ី​។ រុស្ស៊ី​បាន​ប្រើប្រាស់​វេទិកា​ BRICS សម្រាប់​កៀរគ​​ការ​គាំទ្រ​​ពី​ប្រទេសនានា​​​ដែល​មិន​ចំណុះ​​ឲ្យ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​។​

សមាគម​ BRIC បាន​បើក​កិច្ច​ប្រជុំ​កំពូល​ដំបូងក្នុង​ឆ្នាំ ២០០៩ ហើយ​ ១​ឆ្នាំ​ក្រោយ​មក ពោល​គឺ​ឆ្នាំ​ ២០១០ ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ចូលរួម​ជាមួយ​ក្រុម​នេះ ហើយ​វា​ត្រូវបាន​គេ​សរសេរ​កាត់​ថា​ «BRICS»។ នេះ​បើ​យោងតាម brics​2021.gov.in​។ បច្ចុប្បន្ន​​​នេះ​មាន​ប្រទេស​មួយចំនួន​បាន​ស្នើ​ពាក្យចូល​​​ជាសមាជិក​របស់​ BRICS ដែល​បង្កើត​ឱកាស​​ឱ្យរុស្ស៊ីប្រឆាំង​​​​និង​លោក​ខាង​លិច​កាន់តែ​ស្មើមុខ​ស្មើមាត់៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៣ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

សន្តិសុខសង្គម១៣ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ជីវិតកម្សាន្ដ២២ ម៉ោង មុន

រ៉ាប៊ី ទម្លាយអត្តសញ្ញាណបុរសម្នាក់ ក្រោយរិះគន់ប្រមាថកិត្តិយសខ្លួន

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​ផ្លូវ​ល្បឿន​លឿន​ ១៧ ខ្សែ ដាក់ក្នុង​​ផែនការ​​​មេ​អភិវឌ្ឍ​របស់រដ្ឋាភិបាលកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម