Connect with us

សេដ្ឋកិច្ច

តម្លៃមាសបានហក់ឡើងបំបែកកំណត់ត្រាថ្មី

បានផុស

នៅ

មាសបានបង្កើនតម្លៃខ្លួនបន្ថែមទៀតនៅថ្ងៃទី ១៣ ខែកញ្ញា  ឆ្នាំ ២០២៤​ ដែលបាន​ឈានទៅបំបែកកំណត់ត្រាថ្មី ក្នុងតម្លៃ ៣០៩២ ដុល្លារ ក្នុងមួយតម្លឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា ហាងឆេងមាសបច្ចុប្បន្ន គឺបានបំបែកកំណត់ត្រាតម្លៃខ្ពស់កាលពី ២៥៣១ ដុល្លារ ក្នុងមួយអោន មកដល់ ២៥៦៧ ដុល្លារក្នុងមួយអោន ក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣០៩២ ដុល្លារក្នុងមួយតម្លឹង​នៅទីផ្សារ​កម្ពុជា។

លោក ឡុង សំណាង បានលើកឡើងថា មូលហេតុដែលធ្វើឱ្យតម្លៃមាសកើនឡើងដោយសារ​អាមេរិក​នឹងកាត់បន្ថយអត្រាការប្រាក់ ០.២៥ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ ដែលធ្វើឱ្យ​លុយ​ដុល្លារអាមេរិកធ្លាក់ថ្លៃ ហើយរុញច្រានឱ្យតម្លៃ​ហាង​ឆេងមាសកើនឡើងតែម្ដង។ អ្នកជំនាញរូបនេះ យល់ឃើញថា និន្នាការនេះនឹងបន្តរហូតដល់បញ្ចប់ព័ត៌មាននៃ​ការកាត់​បន្ថយ​អត្រាការប្រាក់។

ម្ចាស់ហាងលក់មាស ដារ៉ា-ជាងរ៉ា នៅផ្សារជម្ពូវន្ត បានប្រាប់ថា តម្លៃមាសហក់ឡើង ធ្វើឱ្យ​សកម្មភាពទិញ-លក់ ធ្លាក់ចុះ ដោយសារការព្រួយបារម្ភរបស់អតិថិជន។

ម្ចាស់ហាងលក់មាស ដារ៉ា-ជាងរ៉ាបញ្ជាក់ថា៖ «ឆ្នាំនេះ លក់អត់សូវដាច់ទេ ដោយសារ​មាសវា​ឡើងពេក គាត់ទិញដែរ តែមិនច្រើនដូចពេលមាសនៅធូរថ្លៃទេ មាសវាថ្លៃពេកអ្នកខ្លះ​គាត់មិន​ទាន់ហានទិញ គាត់ខ្លាចចុះវិញ»។

ហាងឆេងមាសលក់ចេញនៅហាងលក់មាស ដារ៉ា-ជាងរ៉ាតម្លៃ ៣០៥ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ។

នៅថ្ងៃទី ១៣ ខែកញ្ញា នេះ តម្លៃហាងឆេងមាសកំពុងជួញដូរ ២៥៦៧ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ស្មើនឹង ៣០៩២ ដុល្លារក្នុងមួយតម្លឹង ទីផ្សារក្នុងស្រុក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម