Connect with us

KPT+

ផលប៉ះពាល់ធ្ងន់ធ្ងរ នៃការកុហក ឬបន្លាចកុមារ ទោះដើម្បីការពារសុវត្ថិភាពកុមារក្ដី

បានផុស

នៅ

នៅពេលចង់បញ្ជា ឬហាមឃាត់កុមារមិនឱ្យធ្វើអ្វីមួយ មនុស្សធំមួយចំនួនបានប្រើវិធីបន្លាច ឬកុហកក្មេង ដូចជាថា “អ្នកញ៉ាំបាយគេងនឹងក្លាយខ្លួនជាក្រពើ” “អ្នកមានចៃច្រើន យប់ឡើងចៃសែងទម្លាក់ទឹកស្ទឹង” “អ្នកគេងខ្នើយខ្ពស់ជាងចាស់ តាព្រហ្ម​ជញ្ជាត់​ទឹកបាយដាក់ក្បាល” “អ្នកពាក់មួកចូលផ្ទះ នឹងក្បាលទំពែក” “អ្នកចុះលេងទឹកបឹងស្ទឹង ប្រយ័ត្នក្រពើខាំ ខ្មោចទឹកទាញជើង” “អ្នកចេញក្រៅ នឹងខ្មោចលង ប្រមាត់ប្រមង់ចាប់”… ជាដើម។ បើទោះបីជា ការកុហកនោះ ដើម្បីឱ្យក្មេងល្អ ឬការពារសុវត្ថិភាពក្មេងក្ដី ប៉ុន្តែអ្នកជំនាញ លើកឡើងថា នឹងបង្កផលប៉ះពាល់ដល់កុមាររហូតពេញវ័យ ឬអស់មួយជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យិន សុភាព ជានាយក និងជាស្ថាបនិក សាលារៀនគ្រូយើង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថាមកដល់បច្ចុប្បន្នគេនៅឃើញមានការកុហកក្មេងៗដូចការលើកឡើងខាងលើជាដើម ដែលការកហុកនេះមានចំណុចល្អ និងមិនល្អ ហើយចំណុចមិនល្អមានច្រើន។

លោក យិន សុភាព មានប្រសាសន៍បន្តថា៖ “យើងចង់ឱ្យគាត់ល្អ តែធាតុពិតធ្វើឱ្យគាត់មានបញ្ហាទៅវិញ។ កាលណាយើងចាប់ផ្ដើមកុហក គឺបានសេចក្ដីថា គាត់រៀនកុហកពីយើងដែរ។ ក្មេងខ្លះចាប់ផ្ដើមសួរយើងថា រឿងហ្នឹងមានមែនអត់ យើងត្រូវតែប្រាប់គាត់។ ជាទូទៅមិនគួរកុហកក្មេង កុំចាត់ទុកគាត់ជាក្មេង ហើយយើងកុហកគាត់ដើម្បីដោះស្រាយបញ្ហាមួយពេលហ្នឹង គួរតែនិយាយការណ៍ពិត ហើយបង្ហាញគាត់។ បើប្រាប់គាត់ឱ្យញ៉ាំបន្លែ យើងត្រូវញ៉ាំបន្លែដែរផង កុំបានតែប្រាប់ ឬបញ្ជា”។

លោក យិន សុភាព លើកឡើងថា ការនិយាយកុហក នឹងធ្វើឱ្យក្មេងរៀននិយាយកុហក ហើយព័ត៌មានដែលគាត់បានទទួលនោះ មិនអាចយកទៅប្រើការបាន។ ការបំភ័យជារឿងអាក្រក់បំផុត គឺធ្វើឱ្យការលូតលាស់បញ្ញាស្មារតីរបស់ក្មេងក្រិន ធ្វើឱ្យក្មេងបាក់ស្មារតី បាត់ភាពក្លាហាន ទៅជាខ្លាចនេះខ្លាចនោះ មិនមែនតែខ្លាចខ្មោចមើលមិនឃើញ សូម្បីតែកន្លាត ជីងចក់ ដែលនាំឱ្យខាតប្រយោជន៍ច្រើនទៀត។

លោក យិន សុភាព បញ្ជាក់ថា៖ “ទាំងអស់គ្នាគួរចាំថា កុមារនៅវ័យចាប់ពី ២ឆ្នាំ ៣ឆ្នាំ រហូតដល់ ១០ឆ្នាំនេះ ប្រសិនគាត់ខ្លាចអីមួយហើយ ទៅជាជំងឺបាក់ស្បាត វានឹងដក់ជាប់អស់មួយជីវិត មិនមែនពេលធំឡើងដឹងសេចក្ដី ហើយអាចលែងភ័យខ្លាចនោះទេ។ ការនិយាយកុហក ការបំភ័យ ការបន្លាច ជារឿងយើងគួរចៀសវាង និងប្រយ័ត្នប្រយែង។ យើងគួរប្រើ វិធាន ១០០ដង បានន័យថា ប្រាប់ហេតុផលត្រឹមត្រូវនោះទៅកូន ១០០ដង បើធ្វើមិនបានជោគជ័យ ចាំចុះចាញ់។ បើក្មេងរហ័សរហួនដែលមានទម្លាប់ល្អហើយ យើងនិយាយ ២ ៣ ដង គាត់ស្ដាប់ តែជាធម្មតា ក្មេងត្រូវការ ឱ្យយើងនិយាយចាប់ពី ១០ ឡើងទៅ។

លោក យិន សុភាព បញ្ជាក់បន្ថែមថា បើយើងថា ធុញណាស់ ហត់ណាស់ មិនឈ្នះនិយាយដដែលៗច្រើនដងនោះទេ នោះជាបញ្ហារបស់យើង មិនមែនបញ្ហារបស់ក្មេងទេ។ យើងត្រូវតែកែប្រែ បើចង់ឱ្យកូនយើងល្អ ខ្លាំង ពូកែ ហើយចង់ឱ្យប្រទេសជាតិយើងរីកចម្រើន ដោយយើងជួយកសាងធនធានមនុស្ស ជួយកសាងកូនយើង ហើយត្រូវធ្វើជាគំរូ ព្រមទាំងអត់ធ្មត់ ជួយជំរុញ ជួយលើកទឹកចិត្ត នោះយូរៗក៏ទៅនឹងបង្កើតបាននូវវប្បធម៌អហិង្សា វប្បធម៌គ្មានការកុហក វប្បធម៌គ្មានការបោកប្រាស់ ថែមទៀត៕

ចំណែកលោកអ្នកវិញ ធ្លាប់ចាស់ៗបញ្ឆោត ឬបំភ័យអ្វីខ្លះ? ហើយលោកអ្នកចង់ធ្វើបែបនេះ ដាក់ក្មេងជំនាន់ក្រោយ ឬទេ?

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៧ នាទីutes មុន

មន្ត្រីកសិកម្មអះអាង ផលិតកម្មជីក្នុងស្រុកជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចបន្តរឹតបន្តឹង​ក្រុមជនបង្កបទល្មើសអសន្តិសុខសង្គមនានា ក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកជំនាញភាសាបាលី ពន្យល់ពីអក្សរបាលីដែលមាន ក/ន នៅខាងចុង “មគ្គុទ្ទេសក៍” និង “មគ្គុទ្ទេសន៍” តើខុសគ្នាបែបណាខ្លះ?

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

មោទនភាព! កម្ពុជាជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការកសាងសន្តិភាពអង្គការ​សហ​ប្រជា​ជាតិ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្ថានទូត​ចំនួន​៦ ត្រូវ​បាន​កម្ទេច ពេល​រុស្ស៊ី​បាញ់​មីស៊ីល​វាយ​ប្រហារ​រដ្ឋធានី​កៀវ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីល Ballistic សន្ធាប់លើទីក្រុង កៀវ, មួយថ្ងៃ ក្រោយ លោក ពូទីន បង្អួតកម្លាំងទ័ព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផលដំឡូងមី កសិករត្រៀមប្រមូល ហាង​ឆេង​​ទីផ្សារ​បាន​ត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម

ព័ត៌មានជាតិ១៧ ម៉ោង មុន

មោទនភាព! កម្ពុជាជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការកសាងសន្តិភាពអង្គការ​សហ​ប្រជា​ជាតិ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែង សាឡាត់ ស្រីឡាង ទម្លាយរឿងផុងខ្លួនក្នុងបំណុលនិងផ្តាំកុំឱ្យឆាប់ទុកចិត្តលើមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម