Connect with us

ព័ត៌មានអន្ដរជាតិ

ជា​លើក​ដំបូង! កូរ៉េ​ខាង​ជើង​បង្ហាញ​រូបភាព​ពី​ទីតាំង​រោងចក្រ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម

បានផុស

នៅ

កូរ៉េខាងជើង នៅថ្ងៃទី១៣​ខែកញ្ញា​នេះ​ បានបង្ហាញរូបភាព​​ជា​លើក​ដំបូង​នៃម៉ាស៊ីន centrifuge ដែល​ប្រើ​​ផលិតឥន្ធនៈសម្រាប់គ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលលោក គីម ជុងអ៊ុន បានទៅទស្សនារោងចក្រ​ចម្រាញ់​សារធាតុអ៊ុយរ៉ានីញ៉ូម និងបានអំពាវនាវ​ឲ្យ​មាន​​ការ​អភិវឌ្ឍ​​​កម្រិត​សព្វាវុធ​​របស់​ខ្លួន​បន្ថែមទៀត។

(រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាន​រាយការណ៍អំពីដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់រោងចក្រ​អាវុធនុយក្លេអ៊ែរ និងមូលដ្ឋានផលិតកម្មសម្រាប់អាវុធ​នុយក្លេអ៊ែរ។ KCNA ក៏​បាន​បង្ហាញ​ផង​ដែរ​​​ពី​រូបថត​ដ៏​​កម្រ​និង​ជា​ដំបូង​បង្អស់​នៃ​ម៉ាស៊ីន​ centrifuge របស់​កូរ៉េ​ខាង​ជើង សម្រាប់​កម្មវិធីនុយក្លេអ៊ែរ​ដែលត្រូវបានហាមឃាត់ក្រោម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ។

រូបថត​បាន​បង្ហាញ​ថា ​លោក គីម ដើរ​នៅ​ចន្លោះ​ជួរ​​ដ៏​វែង​នៃ​​ម៉ាស៊ីន centrifuge ​ដែល​ជា​ម៉ាស៊ីន​​ចម្រាញ់​​សារធាតុ​អ៊ុយរ៉ានីញ៉ូម។ យ៉ាង​ណា របាយការណ៍​របស់ KCNA ​មិន​បាន​បញ្ជាក់​ច្បាស់​ថា​​ដំណើរ​ទស្សនកិច្ច​នេះ​កើត​ឡើង​នៅ​ពេល​ណា ​ឬ​ទីតាំង​របស់​រោងចក្រ​នៅ​ឯ​ណា​​​នោះ​ទេ។

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បានជំរុញឲ្យ​កម្មករផលិតសារធាតុ​អ៊ុយរ៉ានីញ៉ូមបន្ថែមទៀតសម្រាប់​​បង្កើន​ការ​ផលិត​អាវុធនុយក្លេអ៊ែរ​របស់​ខ្លួន ដោយនិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសគឺមានសារៈសំខាន់សម្រាប់ការប្រឈមមុខនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់​​អាមេរិក។

លោក គីម បាននិយាយថា អាវុធគឺចាំបាច់សម្រាប់ «ការការពារខ្លួន និងសមត្ថភាពសម្រាប់ការវាយប្រហារទុកជាមុន»។

យោងតាមរបាយការណ៍ KCNA មេដឹកនាំកូរ៉េខាងជើងបានប្រកាស​ថា «ការគំរាមកំហែងនុយក្លេអ៊ែរប្រឆាំងកូរ៉េខាងជើង» ពី «កងកម្លាំងដែលដឹកនាំដោយចក្រពត្តិនិយមអាមេរិក» បានឆ្លង​កាត់​បន្ទាត់ក្រហម​ហើយ។

ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានថ្កោលទោសចំពោះការដាក់បង្ហាញទីតាំង​រោងចក្រ​របស់កូរ៉េខាងជើង​នេះ ដោយបន្ថែមថា ខ្លួននឹងមិនទទួលយក​បាន​ឡើយ​នូវ​ការកាន់កាប់អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

សូម​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​ ត្រូវ​បាន​គេ​ជឿ​​ជាក់​ថា​មាន​ទីតាំង​ជា​ច្រើន​សម្រាប់​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម។ ក្រុមអ្នកវិភាគនិយាយថា រូបភាពផ្កាយរណបពាណិជ្ជកម្ម បានបង្ហាញពីការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរ Yongbyon នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រួមទាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែល​ទំនង​​នឹង​អាច​​​ត្រូវ​ពង្រីក​​ឲ្យ​កាន់​តែ​ធំ​​​ថែម​ទៀត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

សន្តិសុខសង្គម២ ម៉ោង មុន

បែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី២ ចចារលុយកាក់ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន

សេដ្ឋកិច្ច៣ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រីឱ្យរៀបចំគោលការណ៍ លើកលែងពន្ធ សម្រាប់អ្នកទិញលំនៅឋានលើកទី១ តម្លៃក្រោម ២១ ម៉ឺនដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​ស្រុកជល់គិរី ប្រគល់​វត្ថុសិល្បៈ ជូន​សារ​មន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីបន្តការអភិរក្សថែរក្សា សិក្សាស្រាវជ្រាវសម្រាប់ជាប្រយោជន៍ប្រវត្តិសាស្ត្រ

កីឡា៣ ម៉ោង មុន

ព្រឹត្តិការណ៍ជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក នៅប្រទេសក្រិក ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្ពុជា

ជីវិតកម្សាន្ដ៥ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ភ្នាក់ងារឆ្លើយ​តប​នឹង​ជម្លោះ​រឹបអូស​ផ្ទះ​វីឡា របស់តារាចម្រៀង ​Psy

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

Sokha Hotels

ព័ត៌មានពេញនិយម