Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិកកាកបាទក្រហម៣នាក់​ស្លាប់​នៅ​អ៊ុយក្រែន​​​ក្នុងការ​វាយប្រហារ​របស់រុស្ស៊ី

បានផុស

នៅ

ការវាយប្រហាររបស់រុស្ស៊ីលើរថយន្តកាកបាទក្រហមនៅភាគខាងកើតអ៊ុយក្រែនបានសម្លាប់បុគ្គលិក៣នាក់​ដែល​ពួក​គេ​កំពុង​តែ​​ស្ថិត​ក្នុង​ប្រតិបត្តិការ​​ផ្តល់ជំនួយ​មនុស្សធម៌​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មាន AP នៅថ្ងៃទី១៣ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធាធិបតីអ៊ុយក្រែន Zelenskyy បាននិយាយថា៖«ថ្ងៃនេះអ្នកឃ្លានពានបានវាយប្រហារលើយានជំនិះរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលបេសកកម្មមនុស្សធម៌នៅក្នុងតំបន់ Donetsk»។

ICRC បានបញ្ជាក់ថា បុគ្គលិករបស់ខ្លួនបីនាក់ត្រូវបានសម្លាប់ ក្នុងការបាញ់ផ្លោងដែលបានវាយប្រហារទីតាំងចែកចាយជំនួយដល់កងទ័ពដែលបានគ្រោងទុកនៅក្នុងតំបន់ តែមិន​បាន​បញ្ជាក់​ថា​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​ផ្លោង​នោះ​ទេ។

ប្រធាន ICRC លោកស្រី Mirjana Spoljaric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំថ្កោលទោសយ៉ាងពេញទំហឹងលើការវាយប្រហារលើបុគ្គលិកកាកបាទក្រហម» ។អ្នក​ស្រី​បាន​បន្ថែម​ថា​៖ «​វា​ជា​រឿង​មិន​នឹក​ស្មាន​ដល់​ដែល​ការ​បាញ់​ផ្លោង​នឹង​ប៉ះ​ពាល់​ដល់​កន្លែង​ចែកចាយ​ជំនួយ»។

ការវាយប្រហារនេះបានកើតឡើងនៅក្នុងភូមិ Virolyubivka ចម្ងាយរាប់សិបគីឡូម៉ែត្រពីកន្លែងកងទ័ពក្នុងទីក្រុង Donetsk ។ ICRC បាននិយាយថា ក្រុមរបស់ខ្លួនបាននិងកំពុងរៀបចំចែកចាយដុំអុស និងធ្យូងដល់គ្រួសារដែលងាយរងគ្រោះ ដើម្បីជួយពួកគេរៀបចំសម្រាប់រដូវរងា ខណៈពេលនោះរថយន្តរបស់ពួកគេត្រូវបានរងការវាយប្រហារ។ ក្នុងនោះបុគ្គលិកពីរនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ ខណៈការចែកចាយជំនួយមិនទាន់បានចាប់ផ្តើមទេ និងគ្មានអ្នកស្រុកណាម្នាក់ត្រូវបានប៉ះពាល់ដោយការផ្ទុះនេះទេ។

ICRC មិនបានផ្តល់ព័ត៌មានលម្អិតអំពីបុគ្គលិកដែលត្រូវបានសម្លាប់នោះទេ ប៉ុន្តែស្នងការសភាអ៊ុយក្រែនទទួលបន្ទុកសិទ្ធិមនុស្ស លោក Dmytro Lubinets បាននិយាយថា ពួកគេជាពលរដ្ឋអ៊ុយក្រែន។ ជាមួយគ្នានេះមិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​រុស្ស៊ី​ទេ ដែល​ជា​ទម្លាប់​​រុស្ស៊ី​វាយប្រហារ​តែ​គោលដៅ​យោធា​ប៉ុណ្ណោះ។

(រូបភាព៖ AP)

គួរបញ្ជាក់ថា ការស្លាប់របស់បុគ្គលិក ICRC បីនាក់នេះបានកើតឡើង ចំពេលមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកផ្ដល់មនុស្សធម៌ដែលត្រូវបានសម្លាប់នៅជុំវិញពិភពលោកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ យោងតាមបេសកកម្មមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅអ៊ុយក្រែនបាននិយាយថា បុគ្គលិក ៥០ នាក់ត្រូវបានសម្លាប់ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០២៣ រួមទាំង១១នាក់បានស្លាប់នៅក្នុងជួរកាតព្វកិច្ច។

ជាមួយគ្នានេះICRC បានអំពាវនាវជាបន្ទាន់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ត្រូវតែការគោរពច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការប្រុងប្រយ័ត្នគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាថាអ្នកដែលចូលរួមក្នុងសកម្មភាពមនុស្សធម៌មិនត្រូវបានកំណត់គោលដៅ »៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៥ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម