Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិក​​សភា​​អាល្លឺម៉ង់​​ម្នាក់​អស់​តំណែង​នៅ​​សភា ព្រោះ​តែ​លក់ម៉ាស់

បានផុស

នៅ

សមាជិក​សភា​​ម្នាក់​របស់​គណបក្ស​លោក​ស្រីអធិការ​បតី អង់ហ្គេឡា ម៊ែរគែល បាន​លាលែង​ពី​សមាជិក​សភា​ភ្លាម​ៗ​ជុំ​វិញ​រឿង​អាស្រូវ​លក់ម៉ាស់​​កំឡុង​ពេល​ការ​​ផ្ទុះ​​ជំងឺ​កូវិដ-១៩​នៅ​ប្រទេស​អាល្លឺម៉ង់។

លោក Nikolas Löbel បាន​ប្រកាស​ថា លោក​នឹង​ចាក​ចេញ​ពី​គណបក្ស​ CDU បន្ទាប់​ពីលេច​ព័ត៌មាន​​ថា ក្រុម​ហ៊ុន​របស់​លោក​រក​ប្រាក់​បាន​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ការ​លក់​ម៉ាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម​ឡើយ លោក​គ្រោង​នឹង​បន្ត​នៅ​ជា​សមាជិក​សភា ប៉ុន្តែ​កាល​ពី​ថ្ងៃ​ចន្ទ លោក​បាន​ប្រកាស​​ថា លោក​នឹង​លា​ឈប់​​ពី​សមាជិក​សភា​ភ្លាម​តែ​ម្តង។

សមាជិក​សភា​ម្នាក់​ទៀត​ក៏​កំពុង​រង​សម្ពាធ​នឹង​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ។

ព័ត៌មាន​បាន​លេច​ចេញ​ឡើង​មួយ​សប្តាហ៍ មុន​​ការ​បោះ​ឆ្នោត​តំបន់​​នៅ​រដ្ឋ​​អាល្លឺម៉ង់​ចំនួន​២​​រាប់​បញ្ចូល​ទាំង​មណ្ឌល Baden-Württemberg របស់​ Löbel មួយ​ដែរ។ នៅ​ពេល​ព័ត៌មាន​​នៃ​ការ​លក់​ដូរ​បាន​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន លោក Löbel បាន​និយាយ​ថា លោក​នឹង​នៅ​តែ​បន្ត​ធ្វើ​ជាសមាជិក​សភា​រហូត​ដល់​ការ​បោះ​ឆ្នោត​នៅ​ខែ​កញ្ញា។

ទោះ​បី​ជា​យ៉ាង​ណា ភ្លាម​ៗ​នោះ លោក​ទទួល​បាន​ការ​ហៅ​ទូរសព្ទ​ចូល​ពី​អ្នក​នយោបាយ​ជាន់​ខ្ពស់​រាប់​ទាំង​​មេដឹក​នាំ​មក​ពី​គណបក្ស CDU និង​គណបក្សសម្ព័ន្ធ​ភាព​ CSU ឲ្យ​លោក​លា​លែង​ពី​សមាជិក​សភា។

លោក Nikolas Löbel

លោក Löbel អាយុ​៣៤​ឆ្នាំ​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ថា ៖«ដើម្បី​ជៀស​វាស​ផល​ប៉ះ​ពាល់​ដល់​គណបក្ស​​ ខ្ញុំ​នឹង​លា​លែង​ពី​សមាជិក​សភាព​ដោយ​មាន​សប្រសិទ្ធភាព​ចាប់​​​ពី​ពេល​​នេះ​តែ​ម្តង»។

សមាជិក​សភា​ម្នាក់ទៀត​​ដែល​ជាប់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្រដៀង​គ្នា​នេះ​​​​ពី​ការ​លក់​ម៉ាស់​ គឺ​លោក​ Georg Nüsslein មក​ពី​គណបក្ស​ CSU ក៏​បាន​​ប្រកាស​ដែរ​ថា លោក​នឹង​ចាក​ចេញ​ពី​គណបក្ស ហើយ​ក៏​កំពុង​​ប្រឈម​នឹង​សម្ពាធ​ចាក​ចេញ​ពី​សមាជិក​សភា​ដែរ។

រឿង​ចម្រូង​ចម្រាស​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ឆ្នាំ​សំខាន់​គឺ​​ការ​បោះ​ឆ្នោត​សម្រាប់​គណបក្ស CDU ដែល​ការបោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​គ្រោង​ធ្វើ​នៅ​ខែ​កញ្ញា​ខាង​មុខ ហើយ​លោក​ស្រីអធិការ​បតី អង់ហ្គេឡា ម៊ែរគែល គ្រោង​នឹង​​ចុះ​ចេញ​ពី​​អំណាច​ បន្ទាប់​ពី​កាន់កាប់អស់​រយៈ​ពេល​ជាង​១៥​ឆ្នាំ​។

ទោះ​បី​ជា​យ៉ាង​ណា ការ​ស្ទង់​មតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​កាសែត Bild កាល​ពី​សប្តាហ៍​កន្លង​ទៅ​រក​ឃើញ​ថា ការ​គាំទ្រ​សម្រាប់​គណបក្ស CDU/CSDU បាន​ធ្លាក់​ចុះ​ដល់​៣២​% ដែល​ជា​តួ​លេខ​ទាប​បំផុត​ ដោយ​សារ​កូវិដ-១៩​បាន​វាយ​ប្រហារ​​​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ឆ្នាំ​មុន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម