ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ គាំទ្រឱ្យមានច្បាប់ដាក់ក្រុមមនុស្សខ្លះ ទៅជាក្រុមភេរវកម្ម
ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យមានការរៀបចំច្បាប់ដាក់ក្រុមមនុស្ស និងអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្ម ដើម្បីការពារសុខសន្តិភាពនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញសារគាំទ្រនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ក្នុងនាមពលរដ្ឋមួយរូប ខ្ញុំបាទសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ប្រកបដោយការគិតគូរខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអនាគតប្រទេសកម្ពុជាទាំងមូល របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤»។
តាមរយៈបាឋកថាពិសេសស្ដីពី«បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ កសាងសន្ដិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» នៅពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស នៅខេត្តឃ្យុងសាងបុកដូ នៃប្រទេសកូរ៉េ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សង្គ្រាមពិតជាងាយនឹងបញ្ឆេះ ប៉ុន្តែដើម្បីបញ្ចប់សង្គ្រាមវិញ កម្ពុជាត្រូវការរយៈពេលជិត៣០ឆ្នាំ ហើយមកដល់ពេលនេះ កម្ពុជា ទើបតែមានសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំប៉ុណ្ណោះ។ សម្ដេចតេជោ បន្តថា កម្ពុជាមិនត្រូវការសន្ដិភាពត្រឹម២៦ឆ្នាំនេះទេ ប៉ុន្ដែកម្ពុជាត្រូវការសន្ដិភាពជារៀងរហូតតទៅ។
ក្នុងន័យនេះ ដើម្បីទប់ស្កាត់ចលនាជ្រុលនិយមដែលនៅតែព្យាយាមប៉ុនប៉ងបំផ្លាញសន្ដិភាពនៅកម្ពុជា, អតីតប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានប្រាប់អន្តរជាតិពីគម្រោងធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្ម។ សម្ដេចតេជោ បានលើកឡើងដូច្នេះថា៖«ប្រហែលកម្ពុជាមានការចាំបាច់រៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្ម នៅពេលខាងមុខ។ យើងកំពុងពិចារណាទៅលើបញ្ហានេះ ព្រោះថា អ្នកប៉ុនប៉ងបំផ្លាញនូវសន្ដិភាពរបស់យើងក៏នៅតែមាននៅឡើយ។ ដូច្នេះដើម្បីធានាទៅលើបញ្ហានេះ យើងត្រូវគិតគូរឱ្យបានហ្មត់ចត់»។
ជុំវិញគម្រោងធ្វើច្បាប់ខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រកាសគាំទ្រចំពោះអនុសាសន៍របស់សម្តេច តេជោ ហើយចាត់ទុកអនុសាសន៍របស់សម្តេចតេជោ ថា ពិតជាបានបញ្ជាក់យ៉ាងច្បាស់ក្នុងនាមអ្នកតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ក៏ដូចជាការខិតខំសម្របសម្រួល ដើម្បីស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ និងការកសាងប្រទេសជាតិ ពីបាតដៃទទេ រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។ លោក គាំទ្រចំពោះការបង្កើតច្បាប់ ដើម្បីការពារសុខសន្តិភាពនៅកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ