ព័ត៌មានជាតិ
ក្រសួងអប់រំ អនុវត្តគម្រោងពង្រឹងការអប់រំឌីជីថល សម្រាប់គ្រូបង្រៀននៅកម្ពុជា
“គម្រោងកម្មវិធីពង្រឹងការអប់រំឌីជីថលសម្រាប់គ្រូបង្រៀននៅកម្ពុជា” របស់ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្តើមអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ ខែមីនា ឆ្នាំ២០២៦។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនសែលកាត ក្រោមហិរញ្ញប្បទានពីមូលនិធិ ស.អ. (CBR&D) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះកិច្ចព្រមព្រៀងចាប់ផ្ដើមអនុវត្តគម្រោងនេះ ដើម្បីពង្រឹងគុណភាពអប់រំ ការលើកកម្ពស់សមត្ថភាព និងដំឡើងគុណវុឌ្ឍិគ្រូបង្រៀននៅកម្ពុជាក្នុងការអប់រំបែបឌីជីថល ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨ និងជាពិសេសគាំទ្រដល់សកម្មភាពអាទិភាព នៃបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ។
ពិធីចុះព្រមព្រៀងចាប់ផ្តើមអនុវត្តគម្រោងខាងលើ ត្រូវបានចុះហត្ថលេខាដោយ លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា និង លោក Johnny Wong ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនសែលកាត។
លោក សុក ថា បានមានប្រសាសន៍ថា “កម្មវិធីនេះ ស្របតាមផែនការយុទ្ធសាស្ត្រអប់រំ ២០២៤-២០២៨ និងជាជំហានដ៏សំខាន់ឆ្ពោះទៅរកការសម្រេចបាននូវការផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំ ក្រោមការដឹកនាំរបស់ បណ្ឌិត ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ភាពជាដៃគូនេះបង្ហាញពីសក្ដានុពលដ៏សំខាន់ នៃការរួមចំណែករបស់វិស័យឯកជនក្នុងការលើកកម្ពស់សមត្ថភាពឌីជីថលរបស់គ្រូបង្រៀន និងការជំរុញការអប់រំឌីជីថលនៅកម្ពុជា។
លោក Johnny Wong បានសម្តែងការសាទរចំពោះកិច្ចសហការភាពជាដៃគូនេះ។ លោកបានលើកឡើងថា កិច្ចសហការនេះ ប្តេជ្ញាលើកកម្ពស់គ្រូ និងសិស្ស តាមរយៈការបំពាក់ឧបករណ៍ជំនួយចាំបាច់ដើម្បីភាពជោគជ័យក្នុងយុគសម័យឌីជីថល។ កម្មវិធីពង្រឹងសមត្ថភាពឌីជីថលសម្រាប់គ្រូបង្រៀន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងត្រួសត្រាយផ្លូវសម្រាប់សិស្សានុសិស្សនាពេលអនាគត។
“គម្រោងកម្មវិធីពង្រឹងការអប់រំឌីជីថលសម្រាប់គ្រូបង្រៀននៅកម្ពុជា” ផ្តោតសំខាន់លើសកម្មភាពអនុវត្តរួមមាន៖
១. ការពង្រឹងគុណវុឌ្ឍិគ្រូឧទ្ទេស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងការអភិវឌ្ឍធនធានស្វ័យសិក្សាលើប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក លើជំនាញអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (MIL)
២. ការពង្រឹងសមត្ថភាពឌីជីថលសម្រាប់គ្រូបង្រៀននៅកម្រិតវិទ្យាល័យ លើនវានុវត្តន៍បច្ចេកវិទ្យាអប់រំ សម្រាប់លើកកម្ពស់ការបង្រៀន និងរៀនក្នុងបរិបទថ្មីនៃបរិវត្តកម្មឌីជីថល ដោយនឹងណែនាំជូនដល់គ្រូបង្រៀននូវឧបករណ៍ឌីជីថលដែលចាំបាច់ និងវិធីសាស្ត្របង្រៀន និងរៀនបែបអន្តរកម្ម សម្រាប់បង្កើនប្រសិទ្ធភាព និងគុណភាពនៃការសិក្សារបស់សិស្សានុសិស្ស
៣. ការផលិតធនធានឌីជីថលជំនួយលើកកម្ពស់ដល់ការអប់រំអំណាន និងគណិតវិទ្យាកម្រិតដំបូងនៅកម្រិតបឋមសិក្សា តាម រយៈការអភិវឌ្ឍប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេឡេក្រាម (Telegram Chatbot) សម្រាប់ជួយដល់គ្រូបង្រៀនកម្រិតបឋមសិក្សាឲ្យទទួលបានបច្ចុប្បន្នភាពធនធានសិក្សាអប់រំសម្រាប់ធានានូវការអប់រំប្រកបដោយគុណភាពនិងបរិយាបន្ន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ