Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពស់ទឹកទន្លេមេគង្គនៅភាគឦសានប្រទេសថៃ ហក់ឡើងខ្ពស់គួរឲ្យបារម្ភ

បានផុស

នៅ

ក្រៅពីខេត្តឈៀងម៉ៃនិងឈៀងរ៉ៃ កំពុងរងគ្រោះដោយការជន់លិច, នៅខេត្ត Nakhon Phanom ភាគឦសានប្រទេសថៃវិញ ទឹក​ទន្លេ​មេគង្គក៏​បាន​ហក់​ឡើងខ្ពស់​ដល់​ជាង១០​ម៉ែត្រ ដែលជាហេតុបង្កឲ្យមានក្តី​ព្រួយ​បារម្ភ​អំពី​គ្រោះ​ទឹក​ជំនន់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post នៅ​ថ្ងៃ​សុក្រទី១៣ខែកញ្ញាឆ្នាំ២០២៤, ដោយសារតែភ្លៀងធ្លាក់ខ្លាំងនិងលំហូរទឹកមកពីភាគខាងជើង, កម្ពស់​ទឹកក្នុងខេត្ត Nakhon Phanom បាន​ឡើង​ដល់ ១០.១១ម៉ែត្រ ពោល​គឺ​នៅ​ក្រោម​កម្រិត​ប្រកាសអាសន្ន ដែលកំណត់ត្រឹម១២ម៉ែត្រ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបានជូនដំណឹងដល់មន្ត្រីនៅក្នុងតំបន់ដែលមានហានិភ័យ ដូចជាស្រុក Ban Phaeng, Tha Uthen, Muang និង That Phanom ឲ្យត្រៀមខ្លួនទប់ទល់នឹងគ្រោះទឹកជំនន់ដែលអាចកើតមាននៅក្នុងសហគមន៍និងតំបន់សេដ្ឋកិច្ច។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរក៏ព្រមានឲ្យប្រជាពលរដ្ឋ ត្រៀមខ្លួនជម្រៀសផងដែរក្នុងករណីបន្ទាន់ណាមួយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទឹកជំនន់ធ្ងន់ធ្ងរ! ខេត្ត ឈៀងរ៉ៃ លុបចោលជើងហោះហើរ ចេញ-ចូល ទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម