Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បណ្ដេញ​មន្ត្រី​ទូត​អង់គ្លេស​៦​នាក់ ចោទ​ពី​បទ​ចារកម្ម និង​សកម្មភាព​បំផ្លិច​បំផ្លាញ

បានផុស

នៅ

ទីភ្នាក់ងារ​សន្តិសុខ FSB របស់រុស្ស៊ី បាននិយាយនៅថ្ងៃសុក្រថា ខ្លួនបានដកហូតការទទួលស្គាល់មន្ត្រី​ការទូតអង់គ្លេស ៦​នាក់នៅទីក្រុងមូស្គូ ដែលសកម្មភាព​របស់​ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការងារចារកម្ម និង​សកម្មភាព​​បំផ្លិចបំផ្លាញ។

ស្ថានទូតអង់គ្លេសនៅរុស្ស៊ី (រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FSB ដែលជាទីភ្នាក់ងារស្នងតំណែងដ៏សំខាន់បន្ទាប់​ពី​ KGB របស់សូវៀត បានប្រកាស​ថា ខ្លួនមានឯកសារដែលបង្ហាញថានាយកដ្ឋានការិយាល័យបរទេសរបស់ចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍ ដែលទទួលខុសត្រូវចំពោះអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល កំពុងសម្របសម្រួលនូវអ្វីដែលហៅថា «ការកើនឡើងនៃស្ថានភាពនយោបាយ និងយោធា» ហើយ​មាន​​ភារកិច្ច​ធ្វើ​យ៉ាង​ណា​​ឲ្យ​​រុស្ស៊ី​ទទួល​​បរាជ័យ​​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន។

សេចក្ដី​ថ្លែងការណ៍​របស់ FSB បានឲ្យ​ដឹង​ថា៖ «អង្គហេតុដែលបានលាតត្រដាង​បាន​ផ្តល់ហេតុផល​ដើម្បីពិចារណាពីសកម្មភាពរបស់អ្នកការទូតអង់គ្លេសដែលត្រូវបានបញ្ជូនទៅទីក្រុងមូស្គូដោយ​​នាយកដ្ឋាន​រដ្ឋាភិបាល ថាជាការគំរាមកំហែងដល់សន្តិសុខរបស់សហព័ន្ធរុស្ស៊ី»។

មន្ត្រី​ការទូតទាំង៦​រូប​របស់​អង់គ្លេស ត្រូវបាន​គេ​រាយ​ឈ្មោះ​នៅ​តាមទូរទស្សន៍រដ្ឋរុស្ស៊ី ព្រម​ទាំង​បង្ហាញរូបថតរបស់ពួកគេផងដែរ។

FSB បានសង្កត់​ធ្ងន់​ថា រុស្ស៊ីនឹងស្នើឲ្យ​មន្ត្រី​ការទូតអង់គ្លេសផ្សេងទៀតត្រឡប់ទៅ​ប្រទេស​របស់​ពួក​គេ​វិញ​ឲ្យ​បានឆាប់ ប្រសិនបើពួកគេត្រូវបានគេរកឃើញថាបានចូលរួម​នៅ​ក្នុងសកម្មភាពស្រដៀងគ្នានេះ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាន​និយាយថា សកម្មភាពរបស់ស្ថានទូតអង់គ្លេសនៅទីក្រុងមូស្គូបានដំណើរការ​ជ្រុល​ហួសពីអនុសញ្ញាការទូត ហើយបានចោទប្រកាន់ថា អង់គ្លេស​បានធ្វើសកម្មភាពដោយចេតនា​ដើម្បីបង្កគ្រោះថ្នាក់ដល់ប្រជាជនរុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម