ព័ត៌មានអន្ដរជាតិ
«អាចម៍ផ្កាយគ្រោះថ្នាក់» ល្បឿនលឿនជាងសំឡេង នឹងហោះកាត់ផែនដី សប្តាហ៍ក្រោយ
អង្គការណាសា បានព្រមានថា អាចម៍ផ្កាយ «គ្រោះថ្នាក់» មួយ នឹងហោះកាត់ភពផែនដីក្នុងល្បឿនលឿនជាងសំឡេងនៅសប្តាហ៍ក្រោយនេះ។
តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃសុក្រទី១៣ខែកញ្ញាឆ្នាំ២០២៤, អាចម៍ផ្កាយឈ្មោះ 2024 ON នឹងស្ថិតនៅចម្ងាយ ជាង៩៩ម៉ឺនគីឡូម៉ែត្រ ពីភពផែនដីនៅថ្ងៃអង្គារទី១៧ខែកញ្ញា។
2024 ON មានអង្កត់ផ្ចិតចន្លោះ២២០ទៅ៤៨០ម៉ែត្រ ដែលនេះមានន័យថា វាអាចមានទំហំធំសឹងតែប៉ុនមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ទៅហើយ។
នៅពេលហោះកាត់ផែនដី វានឹងធ្វើដំណើរក្នុងល្បឿន៨.៨គីឡូម៉ែត្រក្នុងមួយវិនាទី ពោលគឺប្រហែល២៥ដងនៃល្បឿនសំឡេង។
ត្បិតតែអង្គការណាសា ហៅវាថាជា «អាចម៍ផ្កាយគ្រោះថ្នាក់» ក៏ដោយ ប៉ុន្តែវាមិនជះឥទ្ធិពលអ្វីដល់ផែនដីនិងមនុស្សលោកទេ ប៉ុន្តែវាអាចបង្កផលប៉ះពាល់ដល់លំហអវកាស។
យ៉ាងណា ណាសា បានចាត់បញ្ចូលអាចម៍ផ្កាយនេះ ទៅក្នុងបញ្ជីនៃវត្ថុដែលស្ថិតនៅជិតផែនដី (NEO) ហើយកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា