Connect with us

ព័ត៌មានជាតិ

លោក​ ស សុខា ជំរុញឱ្យរដ្ឋបាលក្រុងស្រុកខណ្ឌ បន្តពង្រឹងការតែងតាំងនាយកបឋមសិក្សា

បានផុស

នៅ

ប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លោក ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូបង្រៀនកិច្ចសន្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈការសម្របសម្រួលពីគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានផ្ទេរការទទួលខុសត្រូវលើការគ្រប់គ្រងការងារអប់រំកុមារតូច បឋមសិក្សា និងការងារអប់រំក្រៅប្រព័ន្ធ មកស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២៣ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធមួយចំនួនទៀត។

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏បានស្នើឱ្យលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្របសម្រួលជាមួយក្រសួងស្ថាប័នជំនាញ ដើម្បីជំរុញប្រសិទ្ធភាពលើការងារផ្ដល់សេវានៅយន្តការច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសម្រាប់វិស័យមិនសូវមានការចាប់អារម្មណ៍ស្នើសុំសេវា ដូចជាវិស័យុត្តិធម៌ជាដើម ដើម្បីពិនិត្យលទ្ធភាពបន្ថែមប្រភេទសេវាចាំបាច់ផ្សេងទៀត បន្តពង្រឹងគុណភាពនៃប្រព័ន្ធទូទាត់ប្រាក់សេវាតាមបច្ចេកវិទ្យា និងបន្តពង្រឹងសមត្ថភាពមន្រ្តីតាមវិស័យនៅយន្តការច្រកចេញចូលតែមួយ។

លោក ក៏ណែនាំឱ្យអភិបាលរាជធានី ខេត្ត ពិនិត្យឡើងវិញរវាងសេវាដែលមានស្រាប់ ធៀបនឹងតម្រូវការជាក់ស្ដែងនៃមូលដ្ឋានរៀងៗខ្លួន។

សូមរម្លឹកថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បង្កើតឡើង ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨។ គ.ជ.អ.ប មានគណនេយ្យភាពចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ច្បាប់រៀបចំអង្គការ) ច្បាប់ស្ដីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

គ.ជ.អ. ប គឺជាយន្តការអន្តរក្រសួងសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យតាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ វិនាទី មុន

លោក​ ស សុខា ជំរុញឱ្យរដ្ឋបាលក្រុងស្រុកខណ្ឌ បន្តពង្រឹងការតែងតាំងនាយកបឋមសិក្សា

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

EU គ្រោង​បោះ​ឆ្នោត​សម្រេច​ការ​បន្ថែម​ពន្ធ​លើ​ EV ចិន​ នៅ​ចុង​ខែ​នេះ​

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

«អាចម៍ផ្កាយគ្រោះថ្នាក់» ល្បឿនលឿនជាងសំឡេង នឹងហោះកាត់ផែនដី សប្តាហ៍ក្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ថានភាពទឹកជំនន់នៅហាណូយ ធូរស្រាលបន្តិច ប៉ុន្តែ វៀងចន្ទន៍ កំពុងធ្ងន់ធ្ងរ

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព និង​កម្មករ​និយោជិត​រោងចក្រ​សេ​ឌូ​ណូ បន្ត​ចូលរួម​មូលនិធិ​អភិវឌ្ឍ​ព្រំដែន​ជាមួយ​រាជរដ្ឋាភិបាល​យ៉ាង​គគ្រឹកគគ្រេង​

Sokha Hotels

ព័ត៌មានពេញនិយម