Connect with us

ជីវិតកម្សាន្ដ

ធ្វើតែរឿង ២យ៉ាងសោះ Fan Bingbing មានស្បែកភ្លឺដូចកញ្ចក់ ទោះវ័យ៤២ឆ្នាំហើយក្ដី

បានផុស

នៅ

ថ្វីដ្បិតតែ Fan Bingbing លែងលេចមុខក្នុងកម្មវិធីកម្សាន្តជាច្រើនរបស់ចិនក៏ដោយ ក៏នាងនៅតែទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតនិងលេចធ្លោក្នុងវ័យ ៤២ឆ្នាំ។ នាងត្រូវបានគេចាត់ទុកថាជាកំណប់ទ្រព្យជាតិ នៃភាពស្រស់ស្អាតនៅក្នុងប្រទេសដោយសារតែស្បែកមាន​សភាព​ស​ភ្លឺ​ថ្លា ធ្វើ​ឲ្យទស្សនិកជន​ចាប់អារម្មណ៍​ពី​អាថ៌កំបាំង​នៃ​សម្រស់​របស់​នាងយ៉ាងខ្លាំង។

តារាស្រីជួរមុខរបស់ចិនរូបនេះ ធ្លាប់បានចែករំលែកអំពីទម្លាប់ថែរក្សាស្បែកយ៉ាងល្អិតល្អន់របស់នាង និងគោលការណ៍នៃរបបអាហារកាត់បន្ថយជាតិស្ករ ដើម្បីរក្សាស្បែកឲ្យរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម ​​Cosmopolitan បានគូសបញ្ចាក់ថា Fan Bingbing អនុវត្តទម្លាប់ថែរក្សាស្បែកយ៉ាងល្អិតល្អន់ជារៀងរាល់ព្រឹក និងពេលល្ងាច។ នៅពេលព្រឹកនាងអនុវត្ត ១៣ជំហានថែរក្សាស្បែក ហើយនៅពេលល្ងាចកើនឡើង ១៥ ជំហាន។ សម្រស់អាយុ ៤២ ឆ្នាំតែងប្រើសេរ៉ូមផ្សេងៗគ្នាជាច្រើន ដើម្បីបន្ថែមសំណើម និងសារធាតុចិញ្ចឹមដល់ស្បែក ជួយកែលម្អបញ្ហាស្បែក និងការពារសញ្ញានៃភាពចាស់។

លើសពីនេះ Fan Bingbing ក៏ម៉ាស្សាស្បែកជាប្រចាំផងដែរ។ នៅពេលចូលដល់អាយុសែសិប ដង់ស៊ីតេកូឡាជែនថយចុះ ធ្វើឲ្យស្បែកងាយនឹងយារធ្លាក់។ នាងបានរក្សាទម្លាប់នៃការម៉ាស្សាមុខ ដើម្បីបង្កើនភាពយឺតនៃស្បែក ជំរុញចលនាឈាមរត់ ធ្វើឲ្យស្បែកប្រសើរឡើង ខណៈពេលដែលកាត់បន្ថយការហើម និងធ្វើឲ្យផ្ទៃមុខប្រសើរឡើង។

បន្ទាប់ពីជំហានថែរក្សាស្បែក តួរឿង “អ៊ូម៉ីនាង” ក៏ប្រើឧបករណ៍ម៉ាស្សាឯកទេស ដើម្បីលាបលើស្បែកបន្តិចម្តងៗក្នុងទិសដៅពីចង្កាទៅត្រចៀក ពីចង្អូរច្រមុះដល់ថ្ពាល់។ ថ្ងាស និងជ្រុងនៃមាត់ក៏ត្រូវបានម៉ាស្សាជាមួយនឹងចលនាឡើងលើ ដើម្បីលើកសាច់ដុំ ការពារការយារធ្លាក់ និងកាត់បន្ថយភាពជ្រីវជ្រួញ។ កញ្ចឹងកក៏ត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់ដើម្បីចៀសវាងភាពជ្រីវជ្រួញក្នុងរយៈពេល១៥ នាទី​។ នាងបានកត់សម្គាល់ឃើញថា ស្បែកដែលបានម៉ាស្សាមានភាពរលោងជាងមុន ហើយសាច់ដុំមុខរបស់នាងក៏ត្រូវបានលើកគួរឲ្យកត់សម្គាល់ផងដែរ។ ដូច្នេះហើយ នាងបានរក្សាទម្លាប់ម៉ាស្សាមុនាងជាប្រចាំ ២-៣ ដងក្នុងមួយសប្តាហ៍។

បន្ទាប់ពីការម៉ាស្សា Fan Bingbing នឹងលាបម៉ាសថែរក្សាស្បែក។ បន្ទាប់ពីម៉ាស្សារួច ស្បែកនឹងស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងឆាប់រហ័ស និងពេញលេញពីដំណាក់កាលថែទាំ ដូច្នេះប្រសិទ្ធភាពនៃការថែទាំស្បែកត្រូវបានគុណច្រើនដង។ ដោយសារតែនាងឧស្សាហ៍តុបតែងមុខខ្លាំង ប្រើម៉ាសជាប្រចាំដើម្បីពន្លឿនការស្តារ និងបង្កើតស្បែកឡើងវិញ។ នៅពេលមួយ នាងបានប្រើម៉ាសមុខពីរដងក្នុងមួយថ្ងៃ។

ជាចុងក្រោយ នាងក៏ឧស្សាហ៍លាបឡេការពារកម្តៅថ្ងៃជានិច្ច​ ហើយបាននិយាយថា នាងខ្លាចព្រះអាទិត្យខ្លាំងណាស់ ហើយតែងតែព្យាយាមចៀសវាងវាឲ្យអស់ពីលទ្ធភាព។ នោះដោយសារតែកាំរស្មី UV អាចប៉ះពាល់ដល់ស្បែក បង្កើនសារធាតុពណ៌ បង្កើតជាចំណុចពណ៌ត្នោត និងបង្កើនល្បឿននៃភាពចាស់។ នាងតែងតែលាបឡេការពារកំដៅថ្ងៃជាប្រចាំ ទោះជាក្នុងផ្ទះក៏ដោយ។ នាង​ក៏​ទាញ​វាំងនន​ការពារ​ពន្លឺ​ថ្ងៃ​មិន​ឲ្យ​ចាំង​មក​លើ​ស្បែក​របស់​នាង។ ប្រសិនបើនាងត្រូវចេញទៅក្រៅ នាងតែងតែលាបឡេការពារកំដៅថ្ងៃ ហើយប្រើមួក ឡេការពារកម្តៅថ្ងៃ និងវ៉ែនតា ដើម្បីធានាថាស្បែករបស់នាងត្រូវបានការពារយ៉ាងពេញលេញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ថិតក្នុងបញ្ជីខ្មៅ៣ឆ្នាំ តួត្រចៀកកាំ ទំនងជាលែងចង់ប្រឡូកសិល្បៈហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

រើសតែ២៥៧នាក់! តែបេក្ខជនមានសិទ្ធិចូលប្រឡងដើម្បីបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារមានជិត៦ពាន់នាក់

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

បាក់ស្ពាននៅប្រេស៊ីល អ្នកស្លាប់បន្ត​កើនឡើងដល់៩នាក់

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ចិន​ដាក់​ដំណើរការ​នាវាចម្បាំង​​ថ្មី​​ទំនើប​ទម្ងន់​៤ម៉ឺន​តោន​​​​​បម្រើវិស័យយោធា​

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

មេធាវី​ លោក Yoon ថា កូនក្តី​ខ្លួន​មិនអាច​ចូលខ្លួន​បំភ្លឺ​​ដោយសារ​ដីកាកោះច្រើនពេក​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរ នៅផ្សារធម្មជាតិរុនតាឯក

Sokha Hotels

ព័ត៌មានពេញនិយម