Connect with us

ព័ត៌មានជាតិ

​​ប្រទេស GMS ​សម្រេច​ចេញ​សេចក្តី​ប្រកាស​រួម​ទីក្រុង​ភ្នំពេញ ទប់ស្កាត់​ការ​បំពុល​សំណល់​​ថង់​​ប្លាស្ទិក​តាមដង​​ទន្លេ​មេគង្គ

បានផុស

នៅ

ក្រោម​​គំនិត​ផ្តួចផ្តើម​ពី​ខាង​ភាគី​​​ប្រទេស​កម្ពុជា​ ប្រទេស​មហា​អនុតំបន់​មេគង្គ​ (GMS) ​បានឈាន​សម្រេច​ចេញ​សេចក្តីប្រកាស​​រួម​ទីក្រុង​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​បំពុល​ដោយ​ថង់​ប្លាស្ទិក​តាម​ដង​ទន្លេ​មេគង្គ។

ថ្លែង​នៅក្នុង​សន្និសីទ​បិទបញ្ចប់​កិច្ចប្រជុំលើកទី ៦ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) ដែល​បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថានបាន​ថ្លែង​ថា នៅក្នុង​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានលើកទី៦ បាន​អនុម័ត​នូវ​ឯកសារ​សំខាន់​ចំនួន ២ គឺ១៖ ក្របខ័ណ្ឌ​យុទ្ធសាស្រ្ត GMS 2030 សម្រាប់​ការ​ពន្លឿន​សកម្មភាព​អាកាសធាតុ និង​ចីរភាព​បរិស្ថាន និង ២៖ សេចក្តីថ្លែងការណ៍​រួម​រាជធានីភ្នំពេញ​ស្តីពីការ​ទប់ស្កាត់​ការ​បំពុល​ប្លាស្ទិក​នៅ​ក្នុង GMS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា តំណាងនៃប្រទេស​មហាអនុតំបន់មេគង្គ (GMS) បាន​គាំពារ និង​គាំទ្រ​ដោយ​ដោយ​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឆ្លងព្រំដែន ចំពោះ​ការ​ដោះស្រាយ​ការ​បំពុល​ដោយ​ប្លាស្ទិក​។

«ប្រទេស​ទាំង ៦ តាម​ដង​ទន្លេ​មេគង្គ បាន​ចេញ​សេចក្តី​ថ្លែង​ការ​រួម​​ទីក្រុង​ភ្នំពេញ​ មួយ​ដើម្បី​ទប់ស្កាត់​ការ​បំពុល​ដោយ​ថង់​ប្លាស្ទិក ដែល​នេះ​ជា​ជោគជ័យ​ដ៏​ធំធេងពីកិច្ចប្រជុំ»។ នេះបើតាមលោក អ៊ាង សុផល្លែត។

នៅក្នុងកិច្ចប្រជុំលើកទី៦ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គទាំង៦ រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានគាំទ្រទាំងអស់គ្នានិងអនុម័តក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​បរិស្ថាន ឆ្នាំ២០៣០។

ក្របខ័ណ្ឌ​យុទ្ធសាស្រ្ត GMS ផ្តោតលើប្រធានបទអាទិភាពចំនួនបួន៖ ១) ពង្រឹងការឆ្លើយតប​នឹង​បញ្ហា​អាកាសធាតុ​និងគ្រោះមហន្តរាយ​ធម្មជាតិ ភាពធន់របស់សហគមន៍និងប្រព័ន្ធអេកូឡូស៊ី ២) គាំទ្រ​ផ្លាស់ប្តូរ​ការបញ្ចេញការបូនទាប ៣) ជំរុញ​សេដ្ឋកិច្ចចក្រា ពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់​ការ​បំពុល ដោយចាត់វិធានការច្បាស់លាស់ ៤) ដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រងធនធម្មជាតិ ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី និងលើកកម្ពស់ជីវភាពសហគមន៍។

ជាមួយគ្នានេះ ក្របខណ្ឌយុទ្ធសាស្រ្ត​ក៏សង្កត់ធ្ងន់​ទៅលើបញ្ហាស្នូលចំនួន​បួនផងដែរ៖ i) ការ​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន និងស្រ្តី លើភាព​ធន់នឹង​អាកាសធាតុ និង​គ្រោះ​មហន្តរាយ​សម្រាប់​សហគមន៍ និង​ប្រព័ន្ធអេកូឡូស៊ី ii) គាំទ្រការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បៃតង និងការបញ្ចេញ​កាបូន​ទាប (iii) ជំរុញការបង្កើតហិរញ្ញប្បទាន សម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង ដោយការ​ពង្រឹងវិធានការ​ត្រួតពិនិត្យការបំពុល និង (iv) ការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន លើការ​គ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាព​រស់នៅប្រជាជនក្នុងតំបន់។

ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្រ្តីបរិស្ថាន GMS បានគាំទ្រទាំងអស់គ្នាសេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិក ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនជាមួយគ្នា ដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថាន គឺធ្វើឱ្យតំបន់ស្អាត ឌែលធ្វើឱ្យតំបន់ក្លាយជាទីលំនៅគួរឱ្យកក់ក្តៅ។

លោក​ អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថានកម្ពុជា​បានថ្លែងថា ប្រទេស GMS ទាំងអស់បានបង្ហាញ​ពីការ​ប្តេជ្ញា​ចិត្ត និងការចូលរួមយ៉ាងរឹងមាំពីគ្រប់ភាគីទាំងអស់ ហើយដោយមានការគាំទ្រពី ADB និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត បញ្ហាប្រឈមអាចត្រូវបានដោះស្រាយក្នុងលក្ខណៈ​ទូលំទូលាយជាងមុន ដើម្បី​ជាប្រយោជន៍ដល់​មនុស្សរាប់លាននាក់​ដែលរស់នៅក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤២ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៤៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៥១ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច២ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម