Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ប្តូរប្រព័ន្ធលូមេធំៗ ជួយកាត់បន្ថយការលិចលង់កម្រិតខ្ពស់ក្នុងរាជធានីភ្នំពេញ

បានផុស

នៅ

រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ ដែលដឹកនាំដោយសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តយកចិត្តទុកដាក់ខ្ពស់ លើការកែតម្រូវ និងលម្អប្រព័ន្ធប្រឡាយបង្ហូរទឹក រួមជាមួយការផ្លាស់ប្តូរលូមេធំៗ ក្នុងគោលបំណងកាត់បន្ថយការលិចលង់កម្រិតខ្ពស់ និងឈានទៅទៅបញ្ចប់ការលិចលង់ទាំងស្រុងក្នុងអាណត្តិរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេសរស់ស្របប្រឡាយដែលធ្លាប់លិចលង់មើលឃើញថា បច្ចុប្បន្ននេះអាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ បាននឹងកំពុងយកចិត្តទុកដាក់ណាស់ លើការកាយប្រឡាយមេធំៗ និងស្តាប្រព័ន្ធលូមេបង្ហូរទឹកជាប្រចាំនៅតាមមូលដ្ឋាននានា ដើម្បីអាចឱ្យបរិមាទឹកហូរបាននៅរាល់មានភ្លៀងធ្លាក់ខ្លាំង។

ការផ្លាស់ប្តូរលូមេធំៗតាមតំបន់ងាយរងគ្រោះ ដោយប្តូរពីលូតូចៗមកជាលូមានទំហំធំៗជាងមុន ជាផ្នែកសំខាន់​ធ្វើឱ្យការលិចលង់នាពេលបច្ចុប្បន្ននេះត្រូវបានកាត់បន្ថយក្នុងកម្រិតខ្ពស់។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការ​ឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។

រាជរដ្ឋាភិបាល តាមរយះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០ គម្រោង សម្រាប់រយះពេល ៥ ឆ្នាំ ហើយបច្ចុប្បន្នគម្រោងមួយចំនួនកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមានតំបន់ជុំវិញស្ថានីយបូមទឹកលូប្រាំ , តំបន់ជុំវិញស្ថានីយបូមទឹកបឹងទំពន់ និងតំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែកជាដើម ។

គិតមកដល់ពេលនេះ ការអនុវត្តគម្រោងទាំងនេះ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក តំបន់បឹងកេងកង តំបន់ម៉ុងឌីយ៉ាល់ តំបន់ព្រលានយន្តហោះពោធិ៍ចិនតុង តំបន់បឹងទំពន់ និងតំបន់ផ្សារដើមគរជាដើម៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម