Connect with us

ព័ត៌មានជាតិ

ចិន បង្ហាញឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងយោធាឱ្យស៊ីជម្រៅ

បានផុស

នៅ

លោក ចាង យូសៀ (Zhang Youxia) អនុប្រធានទី១នៃគណៈកម្មការយោធាមជ្ឈឹមនៃប្រទេសចិន បានបញ្ជាក់ជំហរជាថ្មីធ្វើការជាមួយកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្តឱ្យកាន់តែស៊ីជម្រៅ ក្នុងក្របខណ្ឌយោធារវាងប្រទេសទាំងពីរ។

ភាគីចិន បានលើកឡើងបែបនេះខណៈដែលលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ចាង យូសៀ នៅក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀនសាន លើកទី១១ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ ២០២៤។ ក្រៅពីកិច្ចប្រជុំ ភាគីទាំងពីរបានឆ្លៀតឱកាសពិភាក្សាការងារដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាង យូសៀ បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជាដែលតែងតែគាំទ្រការរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាប៉េកាំងសៀនសាន ហើយនេះជាលើកទី២ហើយ ដែលរដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើទស្សនកិច្ចមកកាន់ប្រទេសចិនដើម្បីចូលរួមវេទិកានេះ។
លោកបានបញ្ជាក់ថា កម្ពុជា-ចិន គឺជាមិត្តដ៏យូរអង្វែង ហើយកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបនៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ កិច្ចសហប្រតិបត្តិការរវាងកងទ័ព ទាំងពីរក៏កាន់តែរីកចម្រើនជឿនលឿនទៅមុខបន្តទៀត។ លោកបញ្ជាក់ជំហរថា៖«ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព បង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្ត និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធាដល់កម្រិតថ្មីមួយ»។

ជាកិច្ចឆ្លើយតបលោក ទៀ សីហា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានល្អ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។ លោកក៏បានថ្លែងអំណរគុណចំពោះប្រទេស ចិនដែលបានខិតខំជួយដល់កម្ពុជា រួមទាំងបានផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលដល់សិក្ខាកាមកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ពីបញ្ហាថ្មីៗនៅក្នុងតំបន់ និងសកលលោក ព្រមទាំងបានព្រមព្រៀងលើកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដូចជា ការជំរុញនូវកិច្ចសហប្រត្តិបត្តិការជាយុទ្ធសាស្រ្ត ការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់ ការលើកកម្ពស់ប្រសិទ្ធភាពជំនួយយោធា និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមយៈសមយុទ្ធយោធារួមគ្នា ដូចជាលំហាត់នាគមាស លំហាត់ទេវតាសន្តិភាព ជាដើម។ ភាគីទាំងពីរ ក៏បានសម្តែងក្តីសង្ឃឹមថានឹងពង្រីកបន្ថែមទៀតនូវភាពស៊ីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជំរុញសហគមន៍ជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤២ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤៣ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៤៨ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម