Connect with us

ព័ត៌មានអន្ដរជាតិ

វេណេហ្ស៊ុយអេឡាចាប់ខ្លួនជនជាតិអេស្ប៉ាញ អាមេរិក និងឆេក ពីបទ«បង្កឱ្យ​មាន​អស្ថិរភាព»

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់វេណេហ្ស៊ុអេឡាម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា ជនជាតិអេស្ប៉ាញព២នាក់ ពលរដ្ឋអាមេរិក៣នាក់ និងជន​ជាតិ​ឆេកម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ពីបទសង្ស័យថាមានទំនាក់ទំនងទៅនឹងផែនការដែលបានចោទប្រកាន់ថាធ្វើឱ្យប្រទេសអាមេរិកខាងត្បូងមានអស្ថិរភាព​ ស្របពេលដែល​ប្រទេស​នេះ​​​ប្រឈម​បាតុកម្ម​ដ៏​ខ្លាំង​​ប្រឆាំង​លទ្ធផល​បោះឆ្នោត​កាល​ពីខែ​កក្កដា​។

Nicolas Maduro ដែលប្រកាសឈ្នះឆ្នោត​ដ៏​ចម្រូងចម្រាស់​កាលខែកក្កដា។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ​ទំនង​បង្ក​ឱ្យ​មាន​ភាពតានតឹងកាន់តែ​ខ្លាំងក្នុង​ចំណោម​ភាព​​តានតឹង​ដ៏ច្រើនដែល​កើត​មាន​រួច​ទៅហើយរបស់ប្រទេស​នៅ​​អាមេរិកខាងត្បូងនេះ​ជាមួយអេស្បាញ និងសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីវេណេហ្ស៊ុយអេឡាដែលមានជម្លោះក្នុងខែកក្កដា។

រដ្ឋមន្ត្រីមហាផ្ទៃវេណេហ្ស៊ុយអេឡា លោក Diosdado Cabello ក្នុងសន្និសីទសារព័ត៌មានមួយ បាននិយាយថា ជនជាតិអេស្ប៉ាញពីរនាក់ ត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងនឹងភ្នាក់ងារ​សម្ងាត់របស់ប្រទេសអេស្ប៉ាញ និងរៀបចំផែនការធ្វើឃាតអភិបាលក្រុង។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថារដ្ឋាភិបាលរបស់ប្រទេសអេស្ប៉ាញបានបដិសេធការអះអាងនេះ។

លោក Cabello ក៏បានចោទប្រកាន់ពលរដ្ឋអាមេរិកបីនាក់ និងជនជាតិឆេក ពីបទពាក់ព័ន្ធក្នុងអំពើភេរវកម្ម រួមទាំងផែនការធ្វើឃាតប្រធានាធិបតី Nicolas Maduro និងមន្ត្រីដទៃទៀត។

រ៉យទ័រ​បាន​រាយការណ៍​ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់​ខ្លួន​ទេ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ វិនាទី មុន

វេណេហ្ស៊ុយអេឡាចាប់ខ្លួនជនជាតិអេស្ប៉ាញ អាមេរិក និងឆេក ពីបទ«បង្កឱ្យ​មាន​អស្ថិរភាព»

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

​អង់គ្លេស​ទំនង​​អនុញ្ញា​ត​ឲ្យ​អ៊ុយក្រែន​ប្រើ​មីស៊ីល​ចម្ងាយឆ្ងាយ​បាញ់ចូលរុស្ស៊ី​​

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

គុយបាមាន​​បញ្ហា​ខ្វះខាតទឹក​ ខណៈសេដ្ឋកិច្ច​ប្រទេស​នេះ​រងវិបត្តិ​ធ្ងន់ធ្ងរ​​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

៣៧នាក់រួម​ទាំងជនជាតិអាមេរិក៣នាក់​ត្រូវប្រហារជីវិត​ក្រោម​បទ​ចោទប៉ង​​ធ្វើរដ្ឋប្រហារ​នៅ​កុងហ្គោ​

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយ ក្នុងខេត្តទាំង៥

Sokha Hotels

ព័ត៌មានពេញនិយម