សេដ្ឋកិច្ច
កម្ពុជា-កាណាដា មានឆន្ទៈពង្រីកការវិនិយោគលើវិស័យថាមពលប្រេង និងរ៉ែ
លោក Paul J. Thoppil តំណាងពាណិជ្ជកម្មតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដានៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ បានជួបជាមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានពិភាក្សាលើការសហការផ្នែកថាមពល ប្រេង និងរ៉ែជាមួយកម្ពុជា។
ក្នុងជំនូបនោះភាគីទាំងពីរផ្តោតលើទំនាក់ទំនងល្អកន្លងមក ហើយមានឆន្ទៈក្នុងការពង្រីកបន្ថែមនូវការងារបណ្តុះបណ្តាល និងវិនិយោគរវាងរដ្ឋនិងរដ្ឋ ហើយត្រៀមបន្តពិភាក្សាបង្កើតក្របខ័ណ្ឌការងារជាយុទ្ធសាស្ត្រមួយចំនួន។
ប្រទសកាណាដាវាយតម្លៃខ្ពស់ចំពោះភាគរយថាមពលបៃតងខ្ពស់របស់កម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យប្រកបដោយចីរភាពនិងសមធម៌។
ភាគីកាណាដា ទទួលស្គាល់អំពីសក្ដានុពលរបស់កម្ពុជា ដូចជាកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ការបើកចំហរ នៃរបបលើកទឹកចិត្តវិនិយោគ និងកម្លាំងពលកម្មវ័យក្មេង។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ (មករា-សីហា) ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា សម្រេចបានទឹកប្រាក់ជាង ៧៨២ លានដុល្លារអាមេរិក កើនឡើង ២៧,៧ ភាគរយ បើប្រៀបរយៈពេលដូចគ្នា នៅឆ្នាំ ២០២៣។
ក្នុងនោះកម្ពុជានាំទំនិញទៅកាណាដា មានជាង ៧៣៦ លានដុល្លារ និងទំនិញកាណាដានាំចូលមកកម្ពុជាមានតម្លៃជាង ៤៦ លានដុល្លារ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា