Connect with us

ព័ត៌មានជាតិ

អ្ន្នកនាំពាក្យក្រសួងព័ត៌មាន៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន លើកកម្ពស់គុណតម្លៃនៃវិជ្ជាជីវៈ និងសេរីភាពខាងសារព័ត៌មាននៅកម្ពុជា

បានផុស

នៅ

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអះអាងថា ការអំពាវនាវឱ្យព្យូរការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺមិនផ្តល់តម្លៃដល់ឆន្ទៈ និងការឯកភាពរួមរបស់តួអង្គ និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជា លើដំណើរការនៃការរៀបចំ និងលទ្ធផលដែលទទួលបាន គឺធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវបានសាទរ ទទួលយក មុននឹងត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ។ លោកថា ការរៀបចំឱ្យមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង បានឆ្លើយតបទៅនឹងសំណូមពរពីសំណាក់អ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់លោក ទេព អស្នារិទ្ធ ការឯកភាពរួម ការទទួលស្គាល់ភាពចាំបាច់ និងការសាទរពីសំណាក់តួអង្គទាំងអស់ ក៏បានស្តែងចេញផងដែរក្រោយពេលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ គឺតាមរយៈសំណើពីអ្នកសារព័ត៌មានទាំងអាជីព និងមិនមែនអាជីព អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ជាច្រើន មកកាន់ក្រសួងព័ត៌មាន ដើម្បីទទួលបាននូវកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងបានបោះពុម្ពសម្រាប់ចែកជូនដោយឥតគិតថ្លៃ។ ដូច្នេះ អាកប្បកិរិយារបស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិពេលនេះ គឺជាបរាជ័យដ៏ធំមួយ ហើយពុំបានផ្តល់តម្លៃដល់កិច្ចខិតខំរបស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួលដំណើរការរៀបចំ នីតិវិធីក្នុងការតាក់តែង ពិគ្រោះយោបល់ និងការប្រមូលធាតុចូលពីគ្រប់តួអង្គនិងភាគីពាក់ព័ន្ធដែលបានចូលរួម។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានគូសបញ្ជាក់ថា៖ «ការរៀបចំឱ្យមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង បានឆ្លើយតបទៅនឹងសំណូមពរពីសំណាក់អ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន ដោយបានស្នើមកក្រសួងព័ត៌មានឱ្យសម្របសម្រួលនីតិវិធីក្នុងការរៀបចំនូវគោលការណ៍រួម និងបានគាំទ្រដល់ភាពចាំបាច់ក្នុងការធានាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងលើកកម្ពស់គុណតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។

ហេតុដូច្នេះ លោកថា ការថ្លែងរបស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ពុំបានឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយ អំពីសារៈសំខាន់នៃដំណើរការរៀបចំ និងនីតិវិធីពិគ្រោះយោបល់ ដែលបានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយ បរិយាបន្ន និងការចូលរួមយ៉ាងផុលផុសពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការទាំងមូលរយៈពេលចំនួនប្រមាណ ៤ខែ គឺចាប់ពីខែមេសា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃប្រកាសដាក់ឱ្យអនុវត្ត។ អ្នកដែលបានចូលរួមទាំងអស់ក្នុងដំណើរការនេះ បានចាត់ទុកការរៀបចំនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍។ មិនតែប៉ុណ្ណោះ តួអង្គពាក់ព័ន្ធទាំងអស់ប្រមាណ៥៥០នាក់ ដែលបានចូលរួមក្នុងសិក្ខាសាលាចំនួនពីរលើកធំៗ បានផ្តល់មតិយោបល់ទាំងសំណេរ និងដោយផ្ទាល់ លើកឡើងជាសំណូមពរក្នុងការពិភាក្សានានា ព្រមទាំងបានចូលរួមផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយ ដើម្បីផ្តល់ធាតុចូលដល់ដំណើរការរៀបចំទាំងមូលចាប់តាំងពីពេលបើកដំណើរការដំបូងរហូតដល់ទទួលបានលទ្ធផល គឺ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសម្រាប់កម្ពុជា។ នេះបើតាមលោក ទេព អស្នារិទ្ធ។

បើតាមលោក ទេព អស្នារិទ្ធ ដដែល ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលកំពុងត្រូវបានអនុវត្តសព្វថ្ងៃ ត្រូវបានរៀបចំតាក់តែងឡើងដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋាន និងគោលការណ៍ណែនាំសំខាន់ៗ រួមមាន រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ពាក់ព័ន្ធនឹងសិទ្ធិ និងការការពារអ្នកប្រើប្រាស់ កតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ សេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស អនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យព័ត៌មាននិងសោតទស្សន៍ និងគោលការណ៍ណែនាំរបស់អង្គការយូណេស្កូពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន ព្រមទាំងលិខិតបទដ្ឋានពាក់ព័ន្ធនានាផ្សេងទៀត។

គួរជម្រាបជូនថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌ គឺជាសមិទ្ធផលមួយដ៏សំខាន់សម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍ រួមចំណែកក្នុងការបន្តលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។ ធម្មនុញ្ញនេះ ជាគោលការណ៍គ្រឹះកំពូលនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលកំណត់និយាមអប្បបរមាក្នុងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកប្រកបអាជីពសារព័ត៌មាន ដើម្បីធានាសុខដុមនីយកម្មនិងសង្គតិភាពនៃក្រមសីលធម៍វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក៏ជាវិធានមគ្គុទេសន៍សម្រាប់ជួយតម្រង់ទិសលើក្រមសីលធម៌ និងការទទួលខុសត្រូវសង្គមរបស់អ្នកផ្សាយព័ត៌មានដែលមិនមែនជាអ្នកសារព័ត៌មានអាជីពផងដែរ ក្នុងគោលបំណងធានាសន្តិសុខព័ត៌មាន លើកកម្ពស់ការការពារសិទ្ធិអ្នកប្រើប្រាស់ក្នុងសង្គម និងធានាសណ្តាប់ធ្នាប់ក្នុងសកម្មភាពវិជ្ជាជីវៈសារព័ត៌មាន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៧ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៤២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៤៦ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម