Connect with us

សេចក្ដីជូនដំណឹង

វឌ្ឍនៈ ប្រ៊ូវើរី ប្រកាសចេញផលិតផលថ្មី ភេសជ្ជៈកីឡា វី-អាកទីវ លឿង រសជាតិក្រូចឆ្មា ជូរអែម ដើម្បីបំពេញជាតិទឹក និងអេឡិចត្រូលីត្របានល្អ និងផ្តល់ភាពស្រស់ស្រាយទ្វេដង!

បានផុស

នៅ

ថ្មីៗនេះ វឌ្ឍនៈ ប្រ៊ូវើរី បានដាក់ដំណើរការផលិតផលភេជ្ជៈ កីឡា រសជាតិថ្មី គឺភេសជ្ជៈ កីឡា វី អាកទីវ លឿង ដើម្បីឆ្លើយតបតាមតម្រូវការអតិថិជន ដែលនិយមចូលចិត្តនិយមបំពេញជាតិទឹក​ឡើងវិញ​ជាមួយនឹង​​រសជាតិអែម។ ភេសជ្ជៈ វី អាកទីវ​កីឡាលឿង រសជាតិក្រូចឆ្មា ជូរអែម ញុំាហើយស្រឡះបំពង់ក ជួយបំពេញជាតិនិងអេឡិចត្រូលីតដែលបាត់បង់ឡើងវិញបានយ៉ាងឆាប់រហ័ស និងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយបានយូរជាងទឹកធម្មតាព្រមទាំងសម្បូរទៅដោយ វីតាមីន និងសារធាតុរ៉ែ ដែលល្អបំផុតសម្រាប់រាងកាយជាពិសេសសម្រាប់អ្នកចូលចិត្តលេងកីឡា ហាត់ប្រាណ និងមម៉ា​ញឹកក្នុងការងារផ្សេងៗ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញក្នុងជីវិតប្រចាំថ្ងៃ ទោះបីយើងគ្រប់គ្នាមានភាពមមាញឹកយ៉ាងណាក៏ដោយ ការថែរក្សាសុខភាពគឺជារឿងដែលចាំបាច់បំផុត ដូច្នេះការហាត់ប្រាណ និងលេងកីឡាពិតជាមានសារៈសំខាន់ដែលយើងគ្រប់គ្នាត្រូវធ្វើជាប្រចាំ។ វី-អាកទីវ គឺជាភេសជ្ជៈកីឡាដំបូងបំផុតរបស់កម្ពុជា ដែលជួយជំរុញលើកស្ទួយរាល់សកម្មភាពពលកម្មទាំងនេះ។ ការបំពេញជាតិទឹកនិងអេឡិចត្រូលីតដែលបាត់បង់​​ទៅពិតជាមានសារៈសំខាន់ព្រោះនៅក្នុងភេសជ្ជៈកីឡា វី អាកទីវ មានសារធាតុរ៉ែស្រដៀងទៅនឹងសារធាតុរ៉ែ ដែលមាននៅក្នុងខ្លួនយើង ដូច្នេះហើយរាងកាយយើងអាចស្រូបយកសារធាតុទាំងនោះឡើយវិញបានយ៉ាងល្អ និងឆាប់រហ័សព្រមទាំងជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនបានយូរជាងទឹកធម្មតា។

ការទទួលទានទឹក ធម្មតាតែម៉្យាងពិតជាមិនគ្រប់គ្រាន់ឡើយ ព្រោះទឹកមិនបានទៅបំពេញសារធាតុអុីយ៉ុងក្នុងខ្លួនដែលបាត់បងទៅ ហើយការទទួលទានទឹកច្រើនពេកនៅពេលបញ្ចេញ ពលកម្មដូចជាលេងកីឡា ឫហាត់ប្រាណ អាចបណ្តាលឲ្យឆ្អល់ពោះ និងក្រពះផងដែរ។ បើយើងមិនមានជាតិទឹកគ្រប់គ្រាន់ ខួរក្បាលយើងក៏មិនទទួលបានជាតិទឹក គ្រប់គ្រាន់ ដែរ ដូច្នេះហើយសមត្ថភាពខួរក្បាល និងការគិតរបស់យើងក៏ចុះខ្សោយមិនអាចផ្តោតអាម្មណ៍ និងបំពេញ ភារកិច្ច ផ្សេងៗបានល្អនោះឡើយ។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរីមានប្រសាសន៍ថា៖ «វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិជាច្រើនក្នុងការផលិតផលិតផលដែលមានគុណភាព ដែលកត្តាគុណភាពនេះ និងភាពច្នៃប្រឌិត តែងតែស្ថិតនៅក្នុងសរសៃឈាម (DNA) របស់យើ ដូច្នេះយើង នៅតែបន្តបង្កើតផលិតផលដែលល្អ មានគុណភាព និងសុវត្ថិភាពខ្ពស់សម្រាប់ប្រជាជនយើង។»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម