សន្តិសុខសង្គម
ក្រុមហ៊ុនចំនួន២ដាក់គ្រឿងចក្រជួសជុលផ្លូវគ្រួសក្រហមមួយខ្សែ បន្ទាប់ពីសន្យាជាមួយអាជ្ញាធរ និងពលរដ្ឋ
បន្ទាប់ពីបានសន្យានៅចំពោះមុខអាជ្ញាធរ និងមន្ទីរជំនាញ ក្រុមហ៊ុនម៉ៅការដឹកជញ្ជូនថ្ម និងដើមអាកាស្យាបានដាក់គ្រឿងចក្រចុះជួសជុលជាបណ្តោះអាសន្នផ្លូវលំគ្រួសក្រហមប្រវែងជាង១៧គីឡូម៉ែត្រចូលមូលដ្ឋានឃុំជីផាត ស្រុកថ្មបាំង គ្រារងខូចខាតខ្លាំងតាមចំណុចនីមួយៗ។
លោក ផល សុផាន់ណា អភិបាលរងស្រុកថ្មបាំង បានឱ្យ កម្ពុជាថ្មី ដឹងនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ថា ក្រុមហ៊ុនដឹកថ្មអ៊ុតធី និងក្រុមហ៊ុនឈើអាកាស្យា បាននិងកំពុងមមាញឹកជួសជុលកែលម្អអោយល្អប្រសើរឡើងវិញ ដើម្បីងាយស្រួលធ្វើចរាចរណ៍ទៅលើកំណាត់ផ្លូវលំគ្រួសក្រហមចូលឃុំជីផាត ដោយផ្តើមពីកែងផ្លូវជាតិលេខ៤៨មក។
លោកអភិបាលរងស្រុកថ្មបាំង បន្តថា តាមស្ថានភាពនៃផ្លូវដែលរងខូចខាត គឺចំណុចមួយចំនួនដែលធ្លាប់ពិបាកធ្វើដំណើរប្រែមកអាចធ្វើដំណើរបានធម្មតាវិញហើយ ក្រោយមានគ្រឿងចក្រឈូសឆាយគៀរសម្រួលដាក់ថ្មម៉ិច។ តែទោះយ៉ាងណារដូវវស្សានេះ មិនអាចជួសជុលបានឆាប់រហ័សភ្លាមៗនោះទេ លុះត្រាមេឃរាំងភ្លៀងទើបក្រុមការងាររបស់ក្រុមហ៊ុនទាំង២ ពន្លឿនការជួសជុលជូនពលរដ្ឋ និងអ្នកទេសចរធ្វើដំណើរ។
អាជ្ញាធរស្រុកថ្មបាំង និងមន្ទីរអភិវឌ្ឍន៍ជនបទ នៅតែកោតសរសើរចំពោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដឹកថ្ម អ៊ុតធី និងក្រុមហ៊ុនឈើអាកាស្យា ដែលដឹកជញ្ចូនខូចផ្លូវហើយមិនគេចវេស ឬសាចទឹកដាក់គ្នាទៅវិញទៅមក ដោយឈរលើផលប្រយោជន៍រួមគ្នារវាងក្រុមហ៊ុន អាជ្ញាធរ ពលរដ្ឋ និងអ្នកទេសចរ ខណៈឃុំជីផាតជាមូលដ្ឋានមួយមានរមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិច្រើនដ៏គួរឱ្យទាក់ទាញ។
កន្លងទៅ កំណាត់ផ្លូវចូលមកកាន់ឃុំជីផាត បានរងការខូចខាតយ៉ាងដំណំដែលបង្កឱ្យលំបាកធ្វើដំណើរ ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ពិសេសធ្វើឱ្យមានការថ្នាំងថ្នាក់ដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងឃុំជីផាត។ ប៉ុន្តែក្រោយមក ក៏អាជ្ញាធរស្រុកឃុំ និងមន្ទីរអភិវឌ្ឍន៍ជនបទកោះហៅតំណាងក្រុមហ៊ុនទាំង២ខាងលើមកប្រជុំស្វែងរកដំណោះស្រាយរួមគ្នា ទើបមានការជួសជុលសម្រួលផ្លូវមកទល់ពេលនេះ។
ផ្លូវក្រាលល្បាយគ្រួសខាងលើ (ផ្លូវ៤៤-មាត់ព្រែកជីផាត) មានប្រវែង ១៦,៤២០គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ ដែលស្ថិតក្នុង ភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ឆ្ពោះទៅកាន់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានខាងមន្ទីអភិវឌ្ឍន៍ជនបទ អះអាងថា ខ្លួនបានដាក់បញ្ចូល ក្នុងគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដៃគួអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលគម្រោង (CSLEP) នេះនឹងចាប់ផ្តើមធ្វើការសាងសង់ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នៅខែវិច្ឆិកា ឆ្នាំ២០២៤ ឆាប់ឆាប់ៗខាងមុខនេះ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ