Connect with us

សេដ្ឋកិច្ច

សិប្បកម្មកែច្នៃកៅស៊ូសន្លឹក នៅខេត្តកំពង់ចាម មានសមត្ថភាពផលិតកៅស៊ូសន្លឹក ១០០ តោន

បានផុស

នៅ

សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ដែលបានប្រមូលទិញជ័រកៅស៊ូពីកសិករ ស្ថិតនៅក្នុង​ឃ្មុំបុសខ្នុរ ស្រុក​ចម្ការលើ ខេត្ដកំពង់ចាម មានសមត្ថភាពផលិតកៅស៊ូសន្លឹក(RSS) បានចំនួន​ប្រមាណពី៩០-១០០​តោន ក្នុងមួយខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុន កក្គដា អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានកៅស៊ូ កាលពីថ្ងៃទី ១១ ខែកញ្ញា បាន​បាន​ចុះពិនិត្យវឌ្ឍនភាពសិប្បកម្មកែច្នៃកៅស៊ូសន្លឹក ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានា​ដែល​សិប្ប​កម្ម​​បានជួបប្រទះ និងរួមគ្នារកដំណោះស្រាយផ្សារភ្ជាប់​ផលិតផលជ័រកៅស៊ូសិប្បកម្ម​ទៅនឹង​រោង​ចក្រ​​ផលិតសំបកកង់យានយន្តក្នុងស្រុក។

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​បានណែនាំឱ្យ​អគ្គនា​យកដ្ឋាន​​កៅស៊ូ ធ្វើការសម្របសម្រួលរវាងម្ចាស់សិប្បកម្ម និងក្រុមហ៊ុនកែច្នៃសំបក​កង់​រថ​យន្ដ​ដើម្បីរិះរកលទ្ធភាពផ្គត់ផ្គង់និងទទួលទិញកៅស៊ូស្របតាមបរិមាណនិងគុណភាព និង​ជួយ​ផ្ដល់​បច្ចេកទេសរក្សាគុណភាពទឹកជ័រ​និងការកែច្នៃកៅស៊ូដល់សមាជិកក្នុង​សហគមន៍។

យោងតាមរបាយការណ៍របស់អគ្គនាយកដា្ឋនកៅស៊ូនៃក្រសួងកសិកម្ម នៅក្នុងរយៈពេល ៧ ខែ (មករា-កក្កដា) ឆ្នាំ ២០២៤ កម្ពុជា រកចំណូល​បាន​ជាង២៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង១៨% បើធៀបនឹងរយៈពេលដូចនៅក្នុងឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម