Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ត្រូវគេប៉ងធ្វើឃាតម្តងទៀត

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងប៉ងធ្វើឃាតជាថ្មី ដោយហេតុការណ៍លើកនេះ កើតឡើងនាវេលាម៉ោង ១:៣០នាទីរសៀល នៅឯទីលានវាលកូនហ្គោលអន្តរជាតិរបស់គាត់ ក្នុងទីក្រុង West Palm Beach នៃរដ្ឋ ហ្វ្លរីដា កាលពីថ្ងៃអាទិត្យទី១៥ខែកញ្ញាឆ្នាំ២០២៤។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ បេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សសាធារណរដ្ឋរូបនេះ មិនមានរបួសអ្វីទេ ហើយត្រូវជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ខណៈជនសង្ស័យឈ្មោះ Ryan Wesley Routh ត្រូវនាំទៅឃុំឃាំង។

យោងតាមប្រភពព័ត៌មានមួយចំនួន, ខ្មាន់កាំភ្លើងរូបនេះ គឺជាកម្មករសំណង់ និងជាអ្នកចុះឈ្មោះបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ សេវាសម្ងាត់បញ្ជាក់ថា ជនសង្ស័យមានប្រដាប់ដោយកាំភ្លើង AK-47 ហើយកំពុងពួនក្នុងព្រៃនៅខាងក្រៅរបងទីលានវាយកូនហ្គោល បម្រុងនឹងធ្វើសកម្មភាព ខណៈពេលលោក ត្រាំ កំពុងតែលេងកីឡានេះ ប៉ុន្តែត្រូវសេវាសម្ងាត់ប្រទះឃើញ រួចបាញ់៤គ្រាប់ស្កាត់មុន។ 

(រូបថត៖ AP)

ភ្លាមៗនោះ ជនសង្ស័យក៏ព្យាយាមរត់គេចពីកន្លែងកើតហេតុ ចូលទៅក្នុងរថយន្ត Nissan ពណ៌ខ្មៅមួយគ្រឿង ប៉ុន្តែត្រូវកងកម្លាំងចាប់ខ្លួនបាន។ 

បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលជនសង្ស័យប៉ងធ្វើឃាតលោក ត្រាំ នោះទេ ខណៈ FBI កំពុងបើកការស៊ើបអង្កេត។

(រូបថត៖ Getty)

សូមបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត អំឡុងពេលជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania។

ពេលនោះ លោកត្រាំ ត្រូវរបួសត្រចៀក ដោយគ្រាប់កាំភ្លើងរបស់ Thomas Matthew Crooks ប៉ុន្តែជនសង្ស័យត្រូវអ្នកបាញ់ស៊ីប បាញ់សម្លាប់នៅនឹងកន្លែង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ឈរនិយាយក្នុងកញ្ចក់ការពារគ្រាប់ ពេលជួបអ្នកគាំទ្រនៅខាងក្រៅលើកដំបូង តាំងពីត្រូវគេលបប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម