ព័ត៌មានអន្ដរជាតិ
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
មិនមែនត្រឹមអាស៊ីឡើយ ពេលនេះសូម្បីតំបន់អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរផងដែរ ថែមទាំងបណ្តាលឲ្យមានមនុស្សស្លាប់ទៀតផង ដល់ថ្នាក់ខេត្តមួយនៅជិតទីក្រុង វីយ៉ែន នៃប្រទេសអូទ្រីស ប្រកាសអាសន្ន។
ក្រៅពីអូទ្រីស, ប្រទេសរ៉ូម៉ានី សាធារណរដ្ឋឆែក និងប៉ូឡូញ សុទ្ធតែរាយការណ៍អំពីមនុស្សស្លាប់ពាក់ព័ន្ធនឹងគ្រោះធម្មជាតិ ដែលបង្កឡើងដោយឥទ្ធិពលព្យុះ Boris។
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី១៦ខែកញ្ញាឆ្នាំ២០២៤, នៅសាធារណរដ្ឋឆែក, គ្រាន់៣ថ្ងៃប៉ុណ្ណោះ ប្រទេសនេះបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងស្មើនឹងកម្រិតមធ្យមរយៈពេល៣ខែទៅហើយ ហើយមានមនុស្សជាច្រើននាក់កំពុងបាត់ខ្លួន។
មិនត្រឹមប៉ុណ្ណឹង មនុស្សរាប់ម៉ឺននាក់មិនមានអគ្គិសនីប្រើប្រាស់ ហើយប្រព័ន្ធអ៊ីនធើណិតនិងទូរស័ព្ទចល័ត បូករួមទាំងផ្លូវថ្នល់នៅតំបន់មួយចំនួន ក៏ត្រូវកាត់ផ្តាច់ផងដែរ។
ចំណែក ភូមិ Slobozia Conachi ភាគអាគ្នេយ៍ប្រទេសរ៉ូម៉ានីឯណោះវិញ ទឹកជំនន់បានជន់លិចផ្ទះជាង៧០០ខ្នង ខណៈនៅតំបន់ Galati មនុស្សចំនួន៥នាក់ បានបាត់បង់ជីវិត។
រីឯនៅអូទ្រីស មានមនុស្សស្លាប់ម្នាក់ ខណៈសេវារថភ្លើងមួយចំនួនត្រូវផ្អាក ហើយផ្លូវក្រោមដីនៅទីក្រុង វីយ៉ែន ក៏ត្រូវបិទផងដែរ។
ចំពោះអ្វីដែលគួរឲ្យព្រួយបារម្ភ! អធិកាបតីអូទ្រីសលោក Karl Nehammer ព្រមានថា ស្ថានភាពព្យុះនឹងកាន់តែអាក្រក់ និងធ្ងន់ធ្ងរទៅៗ។
នៅប៉ូឡូញ, ទំនប់នៅទីក្រុង Stonie Slaski បានបាក់ធ្លាយទឹកហូរកម្ទេចផ្ទះសម្បែង ហើយសូម្បីតែស្ពាន ក៏បាក់ដែរ។ ដោយឡែកនៅភាគនិរតី ទឹកទន្លេក្នុងទីក្រុង Glucholazy បានឡើងផុតច្រាំង ជន់លិចទីក្រុងនេះតែម្តង។
សូមបញ្ជាក់ថា ព្យុះ Boris បានវាយប្រហារតំបន់អឺរ៉ុបកណ្តាលនិងខាងកើតយ៉ាងធ្ងន់ធ្ងរ ហើយគេព្យាករថា ស្ថានភាពនឹងមិនទាន់ធូរស្រាលឡើយនៅប៉ុន្មានថ្ងៃខាងមុខនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថ្ងៃអាទិត្យនេះ ទឹកទន្លេមេគង្គនៅ វៀងចន្ទន៍ នឹងឡើងដល់ចំណុចកំពូល ដ៏គ្រោះថ្នាក់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់