Connect with us

សុខភាព

ក្រសួងសុខាភិបាលចុះពង្រឹង​ ការស្រាវជ្រាវធ្វើរោគវិនិច្ឆ័យជំងឺរបេង ជាពិសេសជំងឺរបេងកុមារ​

បានផុស

នៅ

អ្នកស្រីវេជ្ជបណ្ឌិត​ ព្រុំ​ ឆោមសា​យឿន​ ទីប្រឹក្សា​ក្រសួង​សុខាភិបាល​ ព្រមទាំងក្រុម​ការ​ងារ​ និង​ដោយមានការសហការ​ពី ​លោក​វេជ្ជបណ្ឌិត​ ហួត​ ចាន់យុដា​ នាយកមជ្ឈមណ្ឌលជាតិ​កំចាត់​រោគរបេង​ និងហង់សិន​ បានបំពេញការងារ ចុះពង្រឹង​ និងជួយធ្វេីឱ្យប្រសេីរឡេីង នៃការស្រាវជ្រាវធ្វេីរោគវិនិច្ឆ័យជំងឺរបេងជាពិសេសជំងឺរបេងកុមារ នៅមន្ទីរពេទ្យបង្អែកស្រុក​ អង្គស្នួល មន្ទីរពេទ្យបង្អែកស្រុក​ ពញាឮ និង​មន្ទីរពេទ្យតេជោសែន​កោះធំ ស្រុក​ប្រតិបត្តិ កោះធំ នៃ​ខេត្ត​កណ្តាល ចាប់ពីថ្ងៃទី​១០ ដល់ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤​ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណង នៃការចុះពង្រឹងការងារ គឺដើម្បីធ្វេីឱ្យប្រសេីរឡេីង នៃការធ្វេីរោគវិនិច្ឆ័យ​ ជំងឺរបេងកុមារ​ ដែលទាក់ទងនឹង​ ការធ្វេីរោគវិនិច្ឆ័យច្រេីនលេីសលប់​ (​Over​ diagnosis)​ ដោយផ្អែកលេី​ទិន្នន័យជំងឺរបេងកុមារ​ធៀបជាមួយជំងឺរបេងគ្រប់សណ្ឋានដែលបានចុះបញ្ជីក្នុងឆ្នាំ​២០២៣ និង ​២ត្រីមាស​ ដេីមឆ្នាំ​២០២៤ ដែលវិធីសាស្រ្ត នៃការកែលម្អ​គឺ ក្រុមការងារបានប្រមូលកុមារដែល​រស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេង​សួតវិជ្ជមានបេកា​ ឱ្យមក​មន្ទីរពេទ្យបង្អែក​ ក្នុងគោលបំណង ពិនិត្យ​កុមារដេីម្បីធ្វេីរោគវិនិច្ឆ័យ​ និង​ព្យាបាលតាមនីតិវិធី នៃសេចក្តីណែនាំថ្នាក់ជាតិ​ ស្តីពី ការស្រាវជ្រាវ​ ការធ្វេីរោគ​វិនិច្ឆ័យ​ និងការព្យាបាលជំងឺរបេងកុមារ។

មន្ត្រីសុខាភិបាលជាន់ខ្ពស់ខាងលើ បានបង្រៀននៅនឹងកន្លែងនូវរបៀប នៃការស្ទាបរកកូន​កណ្តុររីកធំនៅផ្នែកខាងក្រៅនៃក​ ដែលជំរុញឱ្យគិតខ្លាំងដល់ជំងឺរបេងកូនកណ្តុរកុមារ​ ដល់គ្រូពេទ្យទាំងអស់ដែលពាក់ព័ន្ធ​ ដេីម្បីជំរុញការធ្វេីរោគវិនិច្ឆ័យជំងឺរបេងកូនកណ្តុរឱ្យកាន់តែមានភាពសុក្រិត្យ។ ​ធ្វេីឱ្យមានការកេីនឡេីងនូវការរកឃេីញជំងឺរបេងសួតកុមារ​នៅកម្ពុជា​ ដោយផ្តល់អនុសាសន៍​ គ្រប់កុមារទាំងអស់ដែលធ្វេីរោគវិនិច្ឆ័យជាជំងឺរបេង​ ត្រូវតែថតសួត​ (​តាម​របាយ​ការណ៍​ នៃអង្គការសុខភាពពិភពលោក​ ៧៥%​ នៃជំងឺរបេងកុមារ​ គឺជាជំងឺរបេងសួត​ ដែលផ្ទុយទៅវិញ​ នៅប្រទេសកម្ពុជា​ការរកឃេីញជំងឺរបេងសួតកុមារបានត្រឹម​ ៥ ទៅ​ ១០% ប៉ុណ្ណោះ)។ បានបង្រៀនជាទ្រឹស្ដី មេរៀនទាក់ទងជំងឺរបេងកុមារ​, បានបង្រៀននូវការអានហ្វីលទាក់ទងជំងឺរបេងកុមារដល់គ្រូពេទ្យទាំងអស់ដែលពាក់ព័ន្ធ​, បានចូលជួយពិនិត្យ​ និងពិភាក្សាអ្នកជំងឺសម្រាកពេទ្យដែល​ពិបាកធ្វេីរោគវិនិច្ឆ័យ​, បានផ្ដល់នូវវិធីសាស្ត្រក្នុងការជួយព្យាបាលផលរំខាន នៃថ្នាំរបេង​, ​បានផ្តល់នូវវិធីសាស្ត្រ​ និង​លក្ខខណ្ឌនៃការព្យាបាលបង្ការ​ (TPT) ដល់កុមារអាយុក្រោម ១៥ឆ្នាំ ប្រាកដជាមានសុខភាព​ល្អ និងដែលរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមាន​បេកា​ ផងដែរ។

ជាលទ្ធផល​ កុមារដែលរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមានបេកា មកកាន់មន្ទីរពេទ្យបង្អែកទាំង៣ ស្រុកប្រតិបត្តិសរុបចំនួន​ ៥៤ នាក់​ ក្នុង​នោះ​មាន៖ រកឃេីញជំងឺរបេងកុមារដែលត្រូវព្យាបាលចំនួន​ ៥ នាក់​ ជារបេងកូនកណ្តុរ​ ក្នុងនោះពុំមានមានរបេងសួតគ្លីនិកកុមារទេ (ក្រោយពីបានពិនិត្យរូបភាពថតសួតរួច), ដាក់ឱ្យព្យាបាលបង្ការជំងឺរបេងចំនួន​ ៤ នាក់, កុមារ​ស្ថិតក្នុងការតាមដាន​ ចំនួន​ ១៣ នាក់, កុមារដែលពុំមានរោគសញ្ញាសង្ស័យរបេង ៣៦ នាក់។

គួរបញ្ជាក់ថា គ្រូពេទ្យ​ និង​គិលានុបដ្ឋាកដែលពាក់ព័ន្ធបានយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញ បានយល់ និងអាចធ្វេីរោគវិនិច្ឆ័យជំងឺរបេងកុមារឱ្យកាន់តែប្រសេីរឡេីង​ និងមានភាពសុក្រិត្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម