Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីស៊ើបអង្កេត​មនុស្ស​ជាង​ ៣០០ នាក់​ ក្នុង​ករណី​បោកប្រាស់​​ ១២,៨ លាន​ដុល្លារ

បានផុស

នៅ

ប៉ូលិស​សិង្ហបុរី​ កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​មនុស្ស​ចំនួន​ ៣០៥ នាក់​ ជុំ​វិញ​ការ​ចោទ​ប្រកាន់​ក្នុង​ករណី​បោក​ប្រាស់​ជន​រង​គ្រោះ​យក​ប្រាក់​ជាង​ ១២,៨ លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​​ Strait Times។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងសេចក្តីថ្លែងការណ៍​មួយ​កាល​ពី​សប្ដាហ៍​មុន​ ប៉ូលិសសិង្ហបុរី​បាននិយាយថា បុរសចំនួន​ ២២៣ នាក់​ និង​ស្រ្តី​ ៨២ នាក់​ ដែល​មាន​អាយុ​ច​ន្លោះ​ពី​ ១៥ ដល់ ៧៩ ឆ្នាំ​ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ​​ចំពោះ​ការ​ចោទ​ប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជាង ១ ៥០០ ករណី ក្នុង​នាម​ជាអ្នក​បោក​ប្រាស់​ ឬ​បណ្ដាញកាន់​លុយ​ដែល​បាន​មក​ពី​ការ​ឆបោក​។ ​

បើ​តាម​ Strait Times ​គម្រោង​នៃ​ការ​បោក​ប្រាស់​ ដែល​រង​ការ​ចោទ​ប្រកាន់​រួម​មាន​ ​ការវិនិយោគ ពាណិជ្ជកម្មអេឡិចត្រូនិក ការងារ ការក្លែងបន្លំជាមិត្តភ័ក្តិ «អ្នកទិញក្លែងក្លាយ» និងការបោកប្រាស់ដោយ​ប្រើ​ការ​លួម​លោម​ស្នេហាតាមអ៊ិនធឺណិត។ ជនសង្ស័យ​កំពុងរង​​ការ​​ស៊ើបអង្កេត​ពី​បទ​ឆបោក ​លាង​លុយ​ និង​ផ្តល់​សេវា​ទូទាត់​ប្រាក់​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

អ្នកដែល​រកឃើញថាមានជាប់​ពិរុទ្ធពីបទឆបោក អាចត្រូវជាប់ពន្ធនាគាររហូតដល់ ១០​ ឆ្នាំ និងពិន័យជាប្រាក់ ខណៈដែលបទល្មើសនៃការលាងលុយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០​ ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ៥០០ ០០០ ដុល្លារ​ ឬ​ទាំង​២។ ​ប្រសិនបើ​រង​ការ​​ផ្តន្ទាទោស​ពីបទ​អនុវត្ត​សេវាកម្ម​ទូទាត់​ពាណិជ្ជកម្ម​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ជន​សង្ស័យ​​អាច​ត្រូវ​ផាកពិន័យ​រហូតដល់ ១២៥ ០០០ ដុល្លារ​អាមេរិក ជាប់គុក​រហូតដល់ ៣ ឆ្នាំ ឬ​ទាំង២​​។

គេ​មើល​ឃើញ​ថា​ ការ​បោកប្រាស់​នៅ​ប្រទេស​សិង្ហបុរី​កំពុង​កើន​ឡើង ដោយស្ថិតិឆបោកពាក់កណ្តាលឆ្នាំ និងឧក្រិដ្ឋកម្មតាមអ៊ិនធឺណិតរបស់ប៉ូលិស​សិង្ហបុរី​ ដែល​ចេញផ្សាយនៅថ្ងៃទី ២២​ ខែសីហា បាន​​បង្ហាញ​ថា​ ចំនួនករណីក្នុងឆមាសទី១​នៃឆ្នាំ ២០២៤​ បានកើនឡើង ១៦,៣ ភាគរយ​ ដល់​ ២៦ ៥៨៧ ករណី ដែល​ជា​កំណត់​ត្រា​ខ្ពស់​ថ្មី​។ ​ជនរងគ្រោះក្នុងឆ្នាំ ២០២៤​ បានបាត់បង់សរុប​ជាទឹក​ប្រាក់​ច្រើនជាង ៣៨៥,៦ លាន​ដុល្លារ​ កើន​ឡើង​ ២៤,៦ ភាគរយ​ ធៀប​នឹង​ការ​បាត់​បង់ ៣០៩,៤ លាន​ដុល្លារ ក្នុង​ឆមាស​ទី​១​ឆ្នាំ​ ២០២៣​៕ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៥៨ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម